ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាចំណុចភ្លឺស្វាងក្នុងគោលនយោបាយការបរទេសពហុភាគីរបស់វៀតណាម

(VOVWORLD) - នៅក្នុងពិធីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានប្រគល់សេចក្តីសម្រេចដល់ក្រុមវិស្វកម្មលេខ១ កងពេទ្យកម្រិត ២ លេខ៤។

ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាចំណុចភ្លឺស្វាងក្នុងគោលនយោបាយការបរទេសពហុភាគីរបស់វៀតណាម - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រគល់សេចក្តីសម្រេចចិត្តដល់ក្រុមវិស្វកម្មលេខ ១ កងពេទ្យកម្រិតទី ២ លេខ ៤ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៧ មេសា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំពិធីជូនដំណើរកងវិស្វកម្មលេខ ១ និងកងពេទ្យកម្រិត ២ លេខ ៤ ទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ Abyei និងស៊ូដង់ខាងត្បូង។ នៅក្នុងពិធីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានប្រគល់សេចក្តីសម្រេចដល់ក្រុមវិស្វកម្មលេខ ១ កងពេទ្យកម្រិត ២ លេខ ៤។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធប្រជាជនបានអះអាងនូវស្មារតីលះបង់និងទំនួលខុសត្រូវរបស់យុទ្ធជនមួកខៀវវៀតណាម ដែលបានរួមចំណែកបំភ្លឺរូបភាពរបស់ប្រទេសជាតិនិងប្រជាជនវៀតណាម ដែលស្រឡាញ់សន្តិភាព ដើម្បីភាពរុងរឿងនិងការអភិវឌ្ឍន៍នៃសហគមន៍មនុស្ស។ អាស្រ័យហេតុនេះ អាចបញ្ជាក់បានថា សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងរយៈពេល ៨ ឆ្នាំកន្លងទៅ គឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងការបរទេសពហុភាគីរបស់បក្ស រដ្ឋ និងកងទ័ពប្រជា ជនវៀតណាម។ ប្រធានរដ្ឋលោក Nguyen Xuan Phuc ជឿជាក់ថា ក្រុមវិស្វកម្មទីមួយរបស់វៀតណាមដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនឹងលើកកម្ពស់ភាពក្លាហាន ភាពវៃឆ្លាតនិងសមត្ថភាពអនុវត្តន៍យ៉ាងល្អក្នុងបេសកកម្មជំនួយមនុស្សធម៌ កសាងហេដ្ឋារចនាសម្ព័ន្ធបេសក កម្ម និងហេដ្ឋារចនាសម្ព័ន្ធជីវភាពរស់នៅរបស់ប្រជាជន ដើម្បីបម្រើប្រជាជនប្រទេសាមី និងបំពេញតាមតម្រូវ ការរបស់អង្គការសហប្រជាជាតិ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យកងកម្លាំងនិងបុគ្គលវៀតណាម ចូលរួមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិយ៉ាងសកម្ម   សហការយ៉ាងជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធ ភាពជាមួយប្រទេសនិងដៃគូអន្តរជាតិ ដើម្បីលើកកំពស់សមត្ថភាព បទពិសោធន៍ និងទាញយកផលប្រយោជន៍ពីប្រភពជំនួយអន្តរជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមរហូតមកដល់ពេលនេះ វៀតណាមបានបញ្ជូននាយទាហានចំនួន ៧៦ នាក់ ដែលបំពេញកាតព្វកិច្ចផ្ទាល់ខ្លួន និងទាហានចំនួន ១៨៩ នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ឆ្នាំ ២០២២នេះ គឺគូសសញ្ញាដ៏សំខាន់មួយ នៅពេលដែលវៀតណាមមិនត្រឹមតែបញ្ជូនកងពេទ្យកម្រិត ២ ប៉ុណ្ណោះទេ ថែមទាំងដាក់ពង្រាយក្រុមវិស្វកររក្សាសន្តិភាពទៅកាន់បេសកកម្មកងកម្លាំងសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅទីក្រុង Abyei (UNISFA)។ នេះជាលើកទីមួយហើយដែលវៀតណាមបានបញ្ជូនក្រុមវិស្វកម្មទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយក៏ជាពេលវេលាដែលត្រូវដាក់ពង្រាយចំនួនកងឯកភាពច្រើនបំផុតរបស់វៀតណាមចូលរួមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ