ចុះសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
|
ចុះសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី |
(VOV)_ដើម្បីត្រៀមរៀបចំអោយបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៥ តំបន់ជាច្រើនក្នុង
ទូទាំងប្រទេសវៀតណាម បានរៀបចំបណ្ដាសកម្មភាពចុះសាកសួរសុខទុក្ខ ថែទាំ
ជូនអំណោយចំពោះគ្រួសារក្រីក្រ ជនរងគ្រោះដោយជាតិគីមីពុលព័រណ៌លឿងទុំ
គ្រួសារគោលនយោបាយ…លៗ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ខេត្ត Bac Giang
(ភាគខាងជើងវៀតណាម) បានដកថវិកាជិត១២ពាន់លានដុងដើម្បូជូនអំណោយ
ចំពោះអ្នកមានគុណូបការះ និងមុខសញ្ញាគោលនយោបាយសង្គមនៅក្នុងខេត្ត។
នៅខេត្ត Quang Ngai ( ភាគកណ្ដាលវៀតណាម) ក្រុមហ៊ុន Doosan VinaVina និង
មន្ទីរពេទ្យមហាវិទ្យាល័យ Chung Ang កូរ៉េខាងត្បូងបានប្រគល់ជូនកញ្ចប់ឧបករណ៍
សុខាភិបាលសំរាប់មន្ទីរពេទ្យពហុព្យាបាលជំងឺស្រុក Binh Son ។ ទីក្រុង Can Tho
(ភាគខាងត្បូងវៀតណាម) បានលៃទុកទឹកប្រាក់ចំនួន៣,៥ពាន់លានដុង ដើម្បីទៅ
សាកសួរសុខទុក្ខនិងជូនអំណោយសំរាប់បណ្ដាគ្រួសារក្រីក្រ គ្រួសារមានស្ថានភាព
លំបាក ជនរងគ្រោះដោយជាតិគីមីពុលព័រណ៌លឿងទុំ គ្រួសារគោលនយោបាយ…
លៗ។ ខេត្ត Hau Giang (ភាគខាងត្បូងវៀតណាម) បានលៃទុកទឹកប្រាក់ចំនួន២០
ពាន់លានដុង ដើម្បីជូនអំណោយចំពោះបណ្ដាមុខសញ្ញាគោលនយោបាយ គ្រួសា
រក្រីក្រ …លៗផងដែរ៕