ឆ្នាំទេសចរណ៍ជាតិ ២០២១ ខេត្ត Ninh Binh ខិតខំប្រឹងប្រែងទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ៧ លាននាក់
(VOVWORLD) - ខេត្តNinh Binh បានអំពាវនាវអង្គភាពអាជីវកម្មទេសចរណ៍ អនុវត្តយ៉ាងសកម្មនូវកម្មវិធីជំរុញតម្រូវការធ្វើដំណើរទេសចរណ៍ បង្កើនការផ្សព្វផ្សាយ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ផងដែរ។
ក្រុមភ្ញៀវទេសចរដំបូងបង្អស់នៅឆ្នាំ ២០២១ កំពុងទៅទស្សនាតំបន់ទេសភាព Trang An។ (រូបថត៖ VNA) |
ក្នុងឆ្នាំ ២០២១ វិស័យទេសចរណ៍ខេត្ត Ninh Binh បានដាក់ចេញគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរ ៧ លាននាក់។ ប្រធានមន្ទីរទេសចរណ៍ខេត្ត Ninh Binh លោក Bui Van Manh បានអោយដឹងថា៖ ខេត្ត Ninh Binh បានត្រៀមរៀបចំបានយ៉ាងល្អល័ក្ខខ័ណ្ឌគ្រប់បែបយ៉ាងសម្រាប់ការរៀបចំឆ្នាំទេសចរណ៍ជាតិ ២០២១ ។
ទន្ទឹមនឹងនោះដែរ ខេត្តក៏បានអំពាវនាវអង្គភាពអាជីវកម្មទេសចរណ៍ អនុវត្តយ៉ាងសកម្មនូវកម្មវិធីជំរុញតម្រូវការធ្វើដំណើរទេសចរណ៍ បង្កើនការផ្សព្វផ្សាយ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ផងដែរ។ ម៉្យាងវិញទៀត មន្ទីរទេសចរណ៍ខេត្ត នៅតែបន្តជំរុញការត្រួតពិនិត្យនិងឃ្លាំមើលអង្គភាពអាជីវកម្មទេសចរណ៍យ៉ាងដិតដល់ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ អនាម័យបរិស្ថាននិងអនុវត្តការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។ ក្រៅពីនេះ ខេត្តក៏បានកំណត់ផែនការរៀបចំ «សប្តាហ៍ទេសចរណ៍ Ninh Binh ឆ្នាំ ២០២១» និង សាងសង់ តំបន់ទេសចរណ៍ Tam Coc – Bich Dong ឲ្យក្លាយទៅជាគោលដៅទេសចរណ៍ដ៏ភ្លឺស្វាងស្តីពីអរិយធម៌ វប្បធម៌ និងសុវត្ថិភាពផងដែរ៕