ឆ្នាំទេសចរណ៍ជាតិ ២០២២៖ Quang Nam - គោលដៅទេសចរណ៍បៃតង
(VOVWORLD) - មណ្ឌលទេសចរណ៍អេកូឡូស៊ី Cong Troi Dong Giang ជាមណ្ឌលទេសចរណ៍អេកូឡូស៊ីដើមដំបូង ដែលបានវិនិយោគលើតំបន់ព្រៃភ្នំខ្ពស់នៃខេត្ត Quang Nam ដោយមានទុនវិនិយោគសរុបដំណាក់កាលទី ១ គឺ ២៦០០ ពាន់លានដុង មានទំហំ ១២០ ហិកតា ហើយកំពុងត្រូវបានត្រៀមរៀបចំបើកសម្ពោធក្នុងត្រីមាសទី២ ឆ្នាំ២០២២។
មណ្ឌលបេតិកភណ្ប្រាសាទ My Son នៅឃុំ Duy Phu ស្រុក Duy Xuyen (ខេត្ត Quang Nam) ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក (របថត៖ Trong Dat/VNA) |
ផ្នែក និងមូលដ្ឋាននានានៅខេត្ត Quang Nam កំពុងផ្តោតសំខាន់លើការត្រៀមរៀបចំសម្រាប់ឆ្នាំទេសចរណ៍ជាតិ ២០២២ "Quang Nam - គោលដៅទេសចរណ៍បៃតង" ព្រមទាំងធានាតម្រូវការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ដោយផ្សារភ្ជាប់ជាមួយនឹងបទដ្ឋានទេសចរណ៍បៃតង។
មណ្ឌលទេសចរណ៍អេកូឡូស៊ី Cong Troi Dong Giang ជាមណ្ឌលទេសចរណ៍អេកូឡូស៊ីដើមដំបូង ដែលបានវិនិយោគលើតំបន់ព្រៃភ្នំខ្ពស់នៃខេត្ត Quang Nam ដោយមានទុនវិនិយោគសរុបដំណាក់កាលទី ១ គឺ ២៦០០ ពាន់លានដុង មានទំហំ ១២០ ហិកតា ហើយកំពុងត្រូវបានត្រៀមរៀបចំបើកសម្ពោធក្នុងត្រីមាសទី២ ឆ្នាំ២០២២។ នៅពេលដែលមណ្ឌលទេសចរណ៍អេកូឡូស៊ី Cong Troi Dong Giangត្រូវបានបើកដំណើរការនោះ នឹងបង្កើតកម្លាំងចលករ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន។ ខេត្ត Quang Nam កំពុងផ្តោតសំខាន់លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ លើកកំពស់គុណភាពផលិតផលទេសចរណ៍ ដែលកំពុងធ្វើអាជីវកម្មនៅតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកដូចជា Hoi An, My Son និងពង្រីកលំហទេសចរណ៍នៅភាគខាងត្បូងខេត្តផងដែរ៕