ឆ្នាំទេសចរណ៍ជាតិ 2018- Ha Long -Quang Ninh បានបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVWORLD) -  នាយប់ថ្ងៃទី១៨ខែមករា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ FLC Ha Long (ខេត្ត Quang Ninh ) ឆ្នាំទេសចរណ៍ជាតិ២០១៨ - Ha Long – Quang Ninh បានបិទបញ្ចប់ប្រកប ដោយជោគជ័យ។

ឆ្នាំទេសចរណ៍ជាតិ 2018- Ha Long -Quang Ninh បានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1តំណាងខេត្ត Khanh Hoa ទទួលទង់សម្រាប់ជាម្ចាស់រៀបចំឆ្នាំទេសចរណ៍ជាតិ ២០១៩ 

ឆ្នាំទេសចរណ៍ជាតិ ២០១៨ Ha Long – Quang Ninh ក្រោមប្រធានបទ “Ha Long - បេតិកភណ្ឌ អច្ឆរិយ - ទីមកដល់ស្និទ្ធស្នាល” បានគូសសញ្ញានូវរបត់សំខាន់ៗជាច្រើន។ មិនត្រឹមតែធ្វើឲ្យភ្ញៀវទេសចរចាប់អារម្មណ៍អំពីសម្រស់ធម្មជាតិដ៏ស្រស់ស្អាត ភាពរាក់ទាក់រួសរាយរបស់ប្រជាជន Ha Long- Quang Ninh – Viet Nam ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើបរិយាកាសវប្បធម៌ ទេសចរណ៍ ពោរពេញទៅដោយអត្តសញ្ញាណជាតិ តាមរយៈព្រឹត្តិការណ៍នានាដែលប្រារព្ធធ្វើឡើងនៅខេត្ត ក្រុងទាំង១៥ទូទាំងប្រទេស។

ឆ្នាំទេសចរណ៍ជាតិ 2018- Ha Long -Quang Ninh បានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 2 ការសម្តែងសិល្បៈក្នុងពិធី

រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien ប្រធានគណៈកម្មាធិការបញ្ជាណែនាំឆ្នាំទេសចរណ៍ជាតិ បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងនិងការរួមចំណែករបស់ខេត្ត Quang Ninh ទៅក្នុងឆ្នាំទេសចរណ៍ជាតិ ២០១៨នេះ។ លោកអញ្ជើញផ្តល់ប្រសាសន៍ថា៖ “ដោយមានព្រឹត្តិការណ៍ សកម្មភាពវប្បធម៌ កីឡានិងទេសចរណ៍ពាណិជ្ជកម្ម ឆ្នាំទេសចរណ៍ជាតិ ២០១៨ - Ha Long – Quang Ninh  ក្រោមប្រធានបទ “Ha Long - បេតិកភណ្ឌ - អច្ឆរិយៈ - ទីមកដល់ស្និទ្ធស្នាលដែលបានរៀបចំឡើងប្រកបដោយជោគជ័យ ទទួលបានលទ្ធ ផលខ្ពស់ ទាំងការវិនិយោគ ការអភិវឌ្ឍផលិតផលទេសចរណ៍ ការផ្សព្វ ផ្សាយនិងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ រាល់ការខិតខំប្រឹងប្រែងរបស់ខេត្ត ក្រុងនានា ជាពិសេសខេត្ត Quang Ninh បានរួមចំណែកក្នុងការលើកកម្ពស់គុណភាព ពង្រីកផលិតផលនិងសេវាកម្មទេស ចរណ៍ដោយទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ មកកាន់វៀត ណាមកាន់តែច្រើនឡើង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ