|
ឆ្នាំទី៨ជាបន្តបន្ទាប់វៀតណាមឈរលំដាប់ថ្នាក់ទី១លើពិភពលោកអំពីការនាំចេញគ្រាប់ស្វាយច័ន្ទី។ (VOV) |
Vovworld-ក្នុងឆ្នាំ២០១៣ អង្គភាពអាជីវកម្មផ្នែកនាំចេញគ្រាប់ស្វាយច័ន្ទីបាននាំចេញបានប្រមាណ២៦៤ពាន់តោនជាមួយតំលៃប្រាក់ពាណិជ្ជកម្មទទួលបាន១ពាន់៦៦០លានដុល្លារអាមេរិក។ទីផ្សារអាមេរិកចិននិងហូឡង់នៅតែជាទីផ្សារនាំចូលគ្រាប់ស្វាយច័ន្ទីធំបំផុតរបស់វៀតណាម។ តាមលោក Nguyen Duc Thanh ប្រធានសមាគមស្វាយច័ន្ទីវៀតណាមថា នេះជាឆ្នាំទី៨ជាបន្តបន្ទាប់ផ្នែកស្វាយច័ន្ទីវៀតណាមដណ្ដើមបានលំដាប់ថ្នាក់ទី១លើពិភពលោក។
“ក្នុងឆ្នាំ២០១៤ យើងខ្ញុំកំណត់ផ្នែកលើកទឹកចិត្តរោងចក្រនានាកែច្នៃ ដើម្បី
ជំរុញតំលៃប្រាក់នាំចេញឡើងប្រមាណ២លានដុល្លារអាមេរិកនិងទិន្នផលនាំចេញនៅរក្សាកំរិតដូចនឹងឆ្នាំ២០១៣ ពោលគឺបង្កើនតំលៃនាំចេញជាភាគច្រើន៕”