ឆ្នាំវៀតណាមនៅបារាំងបានបើកជាផ្លូវការ

ឆ្នាំវៀតណាមនៅបារាំងបានបើកជាផ្លូវការ - ảnh 1
រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Hoang Tuan Anh (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៤ កុម្ភៈ នៅទីក្រុងប៉ារីស រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិង
ទេសចរណ៍វៀតណាម លោក Hoang Tuan Anh រួមជាមួយមន្ត្រីជាន់ខ្ពស់នានានៃ
រដ្ឋាភិបាលបារាំងបានចូលរួមពិធីបើកឆ្នាំវៀតណាមនៅបារាំង ២០១៤ ។ ពិធី
បានទាក់ទាញការចូលរួមរបស់មនុស្សចំនួន ២ ពាន់នាក់។ ក្នុងថ្ងៃនេះដែរ រដ្ឋមន្ត្រី
Hoang Tuan Anh បានជួបធ្វើការជាមួយក្រុមហ៊ុនទេសចរណ៍ចំនួន ៣០ ដែលកំពុង
ធ្វើអាជីវកម្មនៅបារាំងដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរណ៍
បារាំងនិងអាណិកជនវៀតណាមមកទស្សនានៅវៀតណាម។ ក្នុងក្របខ័ណ្ឌដំណើរ
ទស្សនកិច្ចនៅបារាំង នាថ្ងៃទី ១៣ កុម្ភៈ រដ្ឋមន្ត្រី Hoang Tuan Anh បានជួបធ្វើការជា
មួយអគ្គនាយិកា UNESCO លោកស្រី Irina Bokova ។

ក្នុងជំនួបធ្វើការនេះ រដ្ឋមន្ត្រី Hoang Tuan Anh បានអះអាងនូវកិច្ចសន្យាថា៖ វៀតណាម
នឹងសម្រេចល្អតួនាទីរបស់គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក ដែលវៀតណាម
ទើបនឹងត្រូវបានជាប់ឆ្នោតជាសមាជិក។ រីឯខ្លួនវិញ អគ្គនាយិកា UNESCO លោកស្រី
Irina Bokova បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិដែលវៀតណាមទទួលបានក្នុងការអភិរក្សា
បេតិកភ័ណ្ឌនិងស្នើឲ្យវៀតណាមចាត់កម្មាភិបាលវ័យក្មេងទៅកាន់ UNESCO ដើម្បីធ្វើ
ការនិងចូលរួមការបណ្តុះបណ្ដាល។ក្នុងជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង
និងប្រធានវិទ្យាស្ថានបារាំង រដ្ឋមន្ត្រី Hoang Tuan Anh បានអះអាងថា៖ កិច្ចសហប្រតិបត្តិ
ការវប្បធម៌គឺជា​វិស័យសំខាន់មួយដែលប្រទេសទាំង ២ ផ្តល់អាទិភាពជាពិសេសប្រទេស
ទាំង ២ ទើបនឹងអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនាឆ្នាំ ២០១៣។ រដ្ឋមន្ត្រី Hoang Tuan
Anh បានសង្កត់ធ្ងន់ថា៖

“វៀតណាមនិងបារាំងមានចំណុចស្រដៀងគ្នាក្នុងប្រវត្តិសាស្ត្រ។ ចំណុចស្រដៀង គ្នា នេះត្រូវបានវិភាគតាមទស្សនៈវប្បធម៌។ ដោយហេតុនេះ ប្រទេសទាំង ២ បានក្លាយ ទៅជាដៃគូយុទ្ធសាស្ត្រ។ វប្បធម៌គឺជាស្ពានតភ្ជាប់ប្រជាជាតិទាំង ២។ “

រីឯខ្លួនវិញ ប្រធានវិទ្យាស្ថានបារាំង លោក Xavier Darcos និងរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង
លោក Aurelie Fillipeti ក៏បានអះអាងថា៖ ឆ្នាំវៀតណាមនៅបារាំងនឹងជាឱកាសធំដើម្បី
ផ្សព្វផ្សាយទិដ្ឋភាពវៀតណាមដល់ប្រជាជនបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ