|
រូបថតៈ pvtex-dv.vn |
(VOVworld)-សម្ព័ន្ធកាត់ដេរវៀតណាមចាត់ទុកថា ទីផ្សារកាត់ ដេរវៀតណាម
មានភាពងាយស្រួលជាច្រើន ខណៈពេលដែលបណ្តាទីផ្សារនាំ ចេញសំខាន់ៗ
របស់វៀតណាមមានកំណើន ដូចជាអាមេរិក EU ជប៉ុន កូរ៉េខាងត្បូងជាដើម។
ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក(TPP)សម្រេច បានជោគជ័យ
នឹងនាំមកឱកាសសម្រាប់អង្គភាពអាជីវកម្មនាំចេញលើវិស័យកាត់ដេរវៀតណាម។
លោក Le Tiến Cường អគ្គនាយករងសម្ព័ន្ធក្រុមហ៊ុនកាត់ដេរវៀតណាមឲ្យដឹងថា៖
“យើងខ្ញុំដាក់ចេញគោលដៅនឹងសម្រេចបានកំណើននាំចេញសម្រាប់ឆ្នាំ
២០១៤គឺ១២%។ ចំពោះវិស័យកាត់ដេររយៈពេល១៥ឆ្នាំកន្លងមកសុទ្ធតែ រក្សាបានកំណើនជាបន្តបន្ទាប់ ដោយច្បាមជាប់កត្តាចំនួន៤ ដូចជាគុណភាព
តម្លៃ ល្បឿនផ្គត់ផ្គង់ឲ្យទីផ្សារ និងលទ្ធភាពដោះស្រាយរាល់បញ្ហាសេវ៉ាកម្ម”។