ឆ្នាំ២០១៥ជាឆ្នាំជោគជ័យនៃទំនាក់ទំនងទ្វេភាគីវៀតណាមនិងអាមេរិក

ឆ្នាំ២០១៥ជាឆ្នាំជោគជ័យនៃទំនាក់ទំនងទ្វេភាគីវៀតណាមនិងអាមេរិក - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងប្រធានាធិបតីអាមេរិកលោក Barack Obama

(VOVworld) - ឆ្នាំ២០១៥ជាឆ្នាំជោគជ័យនៃទំនាក់ទំនងទ្វេភាគីវៀតណាមនិង
អាមេរិក។នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស
វៀតណាម លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry
 ក្នុង ការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី៦ មករា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកលដើម្បី
ផ្លាស់ប្ដូរអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាមួយចំនួននៅតំបន់ដែលភាគីទាំងពីរយក
ចិត្តទុកដាក់ដូចគ្នា។ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា ភាគីទាំងពីរត្រូវសហ
ប្រតិបតិ្តការយ៉ាងស្អិតរមួតដើម្បីពង្រឹងទំនាក់ទំនង នាំកិច្ចសហប្រតិបតិ្តការដៃគូ
លើគ្រប់វិស័យកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជំរៅនិងប្រកបដោយប្រសិទ្ធិភាពថែម
ទៀត។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរអំពីបញ្ហាមួយចំនួននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ក្នុងនោះ មានបញ្ហាសមុទ្រខាងកើតផងដែរ។ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក
 Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ក៏បានចាត់ទុក
ថា ទំនាក់ទំនងអាស៊ាន អាមេរិកបានមានការបោះជំហានដ៏សែនសំខាន់ក្នុងឆ្នាំ
២០១៥ ជាពិសេសគឺការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ