ឆ្នាំ២០១៥ជាឆ្នាំលោតផ្លោះក្នុងទំនាក់ទំនងវៀតណាម កូរ៉េខាងត្បូង

ឆ្នាំ២០១៥ជាឆ្នាំលោតផ្លោះក្នុងទំនាក់ទំនងវៀតណាម កូរ៉េខាងត្បូង - ảnh 1
ឯកអគ្គរដ្ឋទូត Pham Huu Chi ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាន (រូបថត៖TTXVN)

VOVWORLD_ឆ្នាំ២០១៥ជាឆ្នាំលោតផ្លោះក្នុងទំនាក់ទំនង​វៀតណាម កូរ៉េខាង​ត្បូង។​
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសកូរ៉េខាងត្បូងលោកPham Huu Chi​បាន
អះអាងយ៉ាងដូច្នេះក្នុងការឆ្លើយសម្ភាសទីភ្នាក់ងារសារព័ត៌មានវៀតណាមស្ដីពី
ស្ថានភាពនិងយថាទស្សទំនាក់ទំនងរវាងប្រទេសទាំង២នាឆ្នាំ២០១៥។ក្រោយរយៈ
ពេល៦ឆ្នាំលើកថ្នាក់ទំនាក់ទំនងឡើងកំរិតដៃគូសហប្រតិបតិ្តការណ៍យុទ្ធសាស្រ្ត
មកក្នុងឆ្នាំ២០១៥ទំនាក់ទំនង​វៀតណាម កូរ៉េខាងត្បូងត្រូវបានបើក​ទូលាយជា
បន្ត។​គិតដល់ចុងឆ្នាំ២០១៥​ទុនវិនិយោគពីកូរ៉េខាងត្រូងចូលមកវៀតណាម​មាន
​ចំនួន៥០ពាន់លានដុល្លារអាមេរីកហើយតំលៃពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់
​ទៅ៣៦ពាន់លានដុល្លារ។ 
ទន្ទឹមនឹងនេះវៀតណាមនិងកូរ៉េខាងត្បូងបានឲ្យសច្ចាប័នលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីទ្វេភាគីនាថ្ងៃទី២០ខែធ្នូឆ្នាំ២០១៥។ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅប្រទេសកូរ៉េខាងត្បូងលោកPham Huu Chiបានចាត់ទុកថាគោលដៅ
បង្កើនតំលៃពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់ទៅ៧០ពាន់លានដុល្លារនាឆ្នាំ
២០២០នឹងសំរេចបានជាមិនខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ