|
ក្នុងឆ្នាំ២០១៥ វៀតណាមបន្តជំរុញខ្លាំងការពន្លឿនពាណិជ្ជកម្ម ដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម |
(VOVworld) - បង្កើនស្ថិរភាពសំរាប់ម៉ាក្រូសេដ្ឋកិច្ច ប្រមូលផ្ដុំដោះស្រាយការលំបាក
ក្នុងសកម្មភាពផលិតកម្មអាជីវកម្ម អនុវត្តយ៉ាងខ្លាំងក្លាការលាតផ្លោះ យុទ្ធសាស្ត្រ សកម្មបើកទូលាយទីផ្សារប្រើប្រាស់ផលិតផល តំលៃប្រាក់ ពាណិជ្ជកម្មនៃការ
នាំចេញទទួលបានជាង១៦០ពាន់លានដុល្លាអាមេរិក។ នោះគឺជារាល់ភារកិច្ច
ស្នូលដែលក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបាន ដាក់ចេញសំរាប់ឆ្នាំ
២០១៥។ដើម្បីទទួលបានតំលៃប្រាក់ពាណិជ្ជកម្មចំនួន ១៦០ពាន់លានដុល្លា
អាមេរិកនៃការនាំចេញ រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មលោក Vu Huy
Hoang បានឲ្យដឹងថា ផ្នែកនឹងផ្ដោតសំខាន់ទៅ លើភារកិច្ចដូចជា បន្តស្វែងរក
វិធានការដោះស្រាយការលំបាកសំរាប់អង្គភាព អាជីវកម្ម ជំរុញខ្លាំងការវិនិយោគ
ចូលក្នុងសំណង់អគ្គីសនី លើកកំពស់ សមត្ថភាពបង្កបង្កើនផល។ទន្ទឹមនឹងនោះ
សកម្មបើកទូលាយទីផ្សារប្រើ ប្រាស់ផលិតផលជាពិសេសគឺចំពោះមុខទំនិញ
ជាប្រៀបខ្លាំងរបស់វៀតណាម ដូចជា កសិផល រុក្ខផល ជលផល កាត់ដេរ
ជាដើម៕