ឆ្នាំ២០១៥វៀតណាមនិងអាមេរិកនឹងរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹកទិវាបង្កើតទំនាក់ទំនងការទូត
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh |
` (VOV)_ក្នុងឆ្នាំ២០១៥វៀតណាមនិងអាមេរិកនឹងរៀបចំសកម្មភាពជាច្រើនដើម្បី
រំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាស្ដាទំនាក់ទំនងប្រក្រតីឡើងវិញ។ នេះគឺជា
ការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh
ក្នុងពេលឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម អំពីបណ្ដា
សកម្មភាពរំលឹកខួបព្រឹត្តិការណ៍នេះ លោក Pham Quang Vinh បានអោយដឹងថា៖
“ ក្នុងក្របខ័ណ្ឌកម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាបង្កើតទំនាក់ទំ
នងការទូត អាចមានបណ្ដាដំណើរទស្សនកិច្ចជាន់ខ្ពស់ ដើម្បីបង្ហាញពីការយកចិត្ត
ទុកដាក់ និងជំរុញខ្លាំងចំពោះទំនាក់ទំនងនេះ។ ទន្ទឹមនឹងនោះ រដ្ឋធានីនៃប្រទេស
ទាំងពីរក៏បានរៀបចំបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ផងដែរ៕”