ឆ្នាំ២០១៩ជាឆ្នាំដើម្បីអោយវិស័យការងារ យុទ្ធជនពិការនិងសង្គមកិច្ចលោតផ្លោះ
(VOVWORLD) - ក្នុងឆ្នាំ២០១៩ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមនឹង ខិតខំប្រឹងប្រែងដើម្បីសម្រេចអោយបានពេញលេញនូវគោលដៅនានាដែលរដ្ឋ សភានិងរដ្ឋាភិបាលប្រគល់ជូន។
លោក Doan Mau Diep អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច |
ដើម្បីសម្រេចបាននូវគោលដៅទាំងនោះ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចនឹងបន្តអនុវត្តន៍ដំណោះស្រាយនានា សំដៅអភិវឌ្ឍន៍ទីផ្សារពលករ អនុវត្តន៍បច្ចេកវិទ្យាព័ត៌មាន តភ្ជាប់ការផ្គត់ផ្គង់និង តម្រូវការខាងធនធានមនុស្សក្នុងទូទាំងប្រទេស តំបន់ ក៏ដូចជាផ្សាភ្ជាប់នឹងទីផ្សារ ពលករអន្តរជាតិផងដែរ។ លោក Doan Mau Diep អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច បានអោយដឹងថា៖
“ឆ្នាំ២០១៩ជាឆ្នាំលោតផ្លោះ ដើម្បីសម្រេចបាននូវគោលដៅនិងភារកិច្ចក្នុង ផែនការ៥ឆ្នាំស្ដីពីវិស័យពលករ ជនមានគុណូបការៈនិងសង្គមកិច្ច។ គោលដៅនៃ ឆ្នាំ២០១៩នោះគឺបន្តសុក្រិត អភិវឌ្ឍន៍ ទីផ្សារពលករសំដៅគៀវគរនិងប្រើប្រាស់ ប្រភពធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ផ្លាស់ប្ដូរថ្មីនិងលើកកំពស់គុណ ភាពនៃការអប់រំវិជ្ជាជីវៈ ហើយផ្ដោតទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយគុណភាពខ្ពស់។ ទន្ទឹមនឹងនោះ អនុវត្តន៍ដោយព្រមៗគ្នានិងប្រកបដោយ ប្រសិទ្ធភាពនូវគោលនយោបាយសុខុមាលភាពសង្គម លើកស្ទួយជីវភាពរបស់ ជនមានគុណូបការៈ ជនក្រីក្រនិងជនងាយរងគ្រោះក្នុងសង្គមផងដែរ”៕