ឆ្នាំ២០២០គូសសញ្ញានូវឆន្ទៈមោះមុតរបស់សហគមន៍សហគ្រាសដោយបានជំនះពុះពារលើការលំបាកដោយសារជម្ងឺរាតត្បាត

(VOVWORLD) - នាព្រឹកថ្ងៃទី១២ មីនា ពិធីប្រកាសរបាយការណ៍ស្ដីពីផលប៉ះពាល់បង្កឡើងដោយ ជម្ងឺ កូវីដ ១៩ ទៅលើសហគ្រាសវៀតណាម បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ។ របាយការណ៍នេះត្រូវបានអនុវត្តន៍ដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) និងធនាគារពិភពលោកប្រចាំវៀតណាម។ 
ឆ្នាំ២០២០គូសសញ្ញានូវឆន្ទៈមោះមុតរបស់សហគមន៍សហគ្រាសដោយបានជំនះពុះពារលើការលំបាកដោយសារជម្ងឺរាតត្បាត - ảnh 1ទិដ្ឋភាពនៃពិធីប្រកាសរបាយការណ៍។ (រូបថត៖ baotintuc.vn)
សហគ្រាសជាង១ម៉ឺនអង្គភាពដែល ចូលរួមការស្ទង់មតិនេះ បានផ្តល់នូវការវាយតម្លៃយ៉ាងល្អិតល្អន់ចំពោះផលប៉ះពាល់ ដោយសារជម្ងឺ កូវីដ ១៩ ក៏ដូចជារបៀបឆ្លើយតបរបស់សហគ្រាសផងដែរ។
លទ្ធផលនៃការស្ទង់មតិបានសរឲ្យឃើញថា ឆ្នាំ២០២០ជាឆ្នាំលំបាកពិសេស ដែលសហគ្រាសជិត៩០% ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជម្ងឺរាតត្បាត។សហគ្រាសជាច្រើនត្រូវបញ្ឈប់ប្រតិបត្តិការ ខណៈដែលពលករត្រូវបង្ខំឲ្យឈប់ពីការ ងារផងដែរ។ មុខសញ្ញាដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត គឺសហគ្រាសខ្នាតមីក្រូនិង តូច ក៏ដូចជាសហគ្រាសដែលទើបបានបង្កើតមិនដល់៣ឆ្នាំផង។ ឆ្នាំ២០២០ក៏ជាឆ្នាំដែល មានចំនួនសហគ្រាសដកខ្លួនចេញពីទីផ្សារខ្ពស់បំផុតតាំងពីមុនមកផងដែរ ដោយមាន លើសពី១០ម៉ឺនអង្គភាព។
ក្នុងបរិបទនោះ ឆ្នាំ២០២០ក៏បានគូសសញ្ញានូវឆន្ទៈដ៏មោះមុតរបស់សហគមន៍ សហគ្រាសដើម្បីឈានឡើងជំនះពុះពារលើការលំបាក។ ភាពធន់កំពុងក្លាយទៅជា សមត្ថភាពប្រកួតប្រជែងដ៏សែនសំខាន់នៃខឿនសេដ្ឋកិច្ចនិងសហគមន៍សហគ្រាស វៀតណាម។ ប្រធាន VCCI លោក Vu Tien Loc បានចាត់ទុកថា៖ “សហគ្រាសបានកែសម្រួលយុទ្ធសាស្ត្រ រៀបចំរចនាសម្ព័ន្ធ ហើយបណ្ដុះ បណ្ដាលប្រភពពលករឡើងវិញ ដោយផ្តោតការយកចិត្តទុកដាក់ជាច្រើនថែមទៀត ដល់ទីផ្សារក្នុងស្រុក; កសាងឧស្សាហកម្មជួយឧបត្ថម្ភនិងខ្សែសង្វាក់ផ្គត់ផ្គង់វៀតណាម ព្រមទាំងធ្វើពិធិធកម្មទីផ្សារប្រើប្រាស់ និងជំរុញដំណើរការផ្លាស់ប្ដូរថ្មីឌីជីថលផងដែរ។ នោះគឺជាមេរៀននិងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន”។
របាយការណ៍ក៏បានសង្កត់ធ្ងន់ដែរថាដើម្បីសម្រេចបាននូវលទ្ធផលទាំងនោះ ក្រៅពីភាពម្ចាស់ការរបស់សហគមន៍សហគ្រាស គឺមានតួនាទីជួយទ្រទ្រង់និងឧបត្ថម្ភ របស់រដ្ឋទៀតផង។ លោក Vu Tien Loc បានឲ្យដឹងថែមទៀតថា៖ “គោលនយោបាយជួយឧបត្ថម្ភ និងការរួមដំណើររបស់រដ្ឋាភិបាលក្នុងបរិបទ នៃជម្ងឺ កូវីដ ១៩ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសហគ្រាស ជាពិសេសគឺ គោលនយោបាយសារពើពន្ធ ដូចជា ការពន្យាពេលការប្រមូលពន្ធលើតម្លៃបន្ថែម ពន្ធលើប្រាក់ចំណូល ប្រាក់ជួលដី ឬគោលនយោបាយឥណទានអនុគ្រោះរបស់ បណ្ដាធនាគារ។ សហគ្រាសចំនួន៧៥%បានចាត់ទុកថា គោលនយោបាយជួយ ឧបត្ថម្ភរបស់រដ្ឋាភិបាលគឺពិតជាមានអត្ថប្រយោជន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ