ឆ្នាំ២០២០៖ វៀតណាមទទួលយកការបរិច្ចាកឈាមជិត១,៧លានឯកតា

(VOVWORLD) - ចំនួនឈាមនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការជួយសង្គ្រោះអ្នកជម្ងឺរាប់លាននាក់ ជាពិសេសគឺក្នុងអំឡុងពេលនៃជម្ងឺរាតត្បាត។ ក្នុងនោះ ៩៩%នៃបរិមាណឈាមសរុបគឺមកពីអ្នកបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ស្មើនឹង១,៥%នៃចំនួនប្រជាជនចូលរួមបរិច្ចាកឈាម។ 

យោងតាមគណៈកម្មាធិការដឹកនាំចលនាការបរិច្ចាកឈាមដោយស្ម័គ្រចិត្តបានឲ្យដឹងថា ក្នុងឆ្នាំ២០២០ លើទូទាំងប្រទេសវៀតណាមបានទទួលយកការបរិច្ចាកឈាមប្រមាណ១,៧លានឯកតា ស្មើនឹងជិត១០០%នៃគោលដៅដែលបានដាក់ចេញ។ ចំនួនឈាមនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការជួយសង្គ្រោះអ្នកជម្ងឺរាប់លាននាក់ ជាពិសេសគឺក្នុងអំឡុងពេលនៃជម្ងឺរាតត្បាត។ ក្នុងនោះ ៩៩%នៃបរិមាណឈាមសរុបគឺមកពីអ្នកបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ស្មើនឹង១,៥%នៃចំនួនប្រជាជនចូលរួមបរិច្ចាកឈាម។ លេចធ្លោបំផុតគឺយុទ្ធនាការចលនាការបរិច្ចាកឈាមដោយស្ម័គ្រចិត្តក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី “ពិធីបុណ្យសរទរដូវក្រហម” យុទ្ធនាការ “ដំណក់ឈាមក្រហមរដូវក្ដៅ” និងកម្មវិធីដំណើរក្រហម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ