ឆ្នាំ២០២១ ខិតខំមានកម្លាំងពលករជាង៣៥%ចូលរួមការធានារ៉ាប់រងសង្គម

(VOVWORLD) - ក្នុងឆ្នាំ២០២១ ផ្នែកធានារ៉ាប់រងសង្គមវៀតណាម ដាក់ចេញគោលដៅមានកម្លាំងពលករចំនួន៣៥,២%ចូលរួមការធានារ៉ាប់រងសង្គម រួមទាំងការធានារ៉ាប់រងដោយចាប់បង្ខំនិងការធានារ៉ាប់រងដោយស្ម័គ្រចិត្ត។ 
នៅសន្និសីទផ្គត់ផ្គង់ព័ត៌មាន ស្ដីពីការធានារ៉ាប់រង់សង្គមនិងការធានាសុខាភិបាលឆ្នាំ២០២១ ដែលបានប្រារព្ធ ធ្វើឡើងនាថ្ងៃទី១៤ មករា នៅទីក្រុងហាណូយ លោក Nguyen The Manh អគ្គ នាយកធានារ៉ាប់រងសង្គមវៀតណាម បានឲ្យដឹងថា៖ “ចំពោះការធានារ៉ាប់រង់សុខាភិបាល គោលដៅតាមសេចក្ដីសម្រេចចិត្តបាន ដាក់ចេញគឺ៩១%ប៉ុណ្ណោះ ប៉ុន្តែ យើងខ្ញុំដាក់ចេញគោលដៅរហូតដល់ ៩១,៥៦%។ នាបច្ចុប្បន្ននេះ ជម្ងឺរាតត្បាតកំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ពិបាកទាយទុកជាមុន ហើយ សហគ្រាសនានាក៏ត្រូវប្រឈមនឹងការលំបាកជាច្រើនផងដែរ។ ហេតុដូច្នេះ យើងខ្ញុំបានម្ចាស់ការដាក់ចេញសេណារីយ៉ូខុសៗគ្នា ដើម្បីធ្វើយ៉ាងណា អាច សម្រេចបានភារកិច្ចដែលត្រូវបានប្រគល់ជូន”។
ចំពោះដំណោះស្រាយជាក់ស្ដែងនានា ធានារ៉ាប់រង់សង្គមវៀតណាមនឹង ដាក់ឲ្យអនុវត្តដំណោះស្រាយស្នូលចំនួន៦ដើម្បីពង្រីកមុខសញ្ញាចូលរួម ព្រម ទាំងបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីលើកសំណើរ ផ្ដល់ជំនួយបន្ថែមក្រៅបទបញ្ញត្តិនៃថវិការដ្ឋចំពោះមុខសញ្ញាមួយចំនួនដូចជា ជនក្រីក្រ សិស្សានុសិស្ស និស្សិត គ្រួសារប្រកបរបរកសិកម្ម រុក្ខកម្ម នេសាទ ដើម្បីបង្កើនការគ្របដណ្ដប់ការធានារ៉ាប់រងសុខាភិបាលនិងការធានារ៉ាប់រង សង្គមដោយស្ម័គ្រចិត្ត ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ