ឆ្នាំ ២០១៨ ខេត្ត Can Tho ប្រមូលផ្តុំពន្លឿនការវិនិយោគចូលក្នុងអាមេរិកជប៉ុននិងកូរ៉េខាងត្បូង
(VOVWORLD) - ព័ត៌មានពោលខាងលើត្រូវបាននាយកមជ្ឈមណ្ឌលពន្លឿនវិនិយោគនិងផ្សារណាត់តាំងពិពណ៌ខេត្ត Can Tho លោក Nguyen Khanh Tung ជូនដំណឹងនៅសន្និសីទ អនុម័តលើផែនការពន្លឿនវិនិយោគពាណិជ្ជកម្មនិងផ្សារណាត់ពិពណ៌ខេត្ត Can Tho ឆ្នាំ ២០១៨ ដែលត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី ២ មករា។
ឆ្នាំ ២០១៨ ខេត្ត Can Tho ប្រមូលផ្តុំពន្លឿនការវិនិយោគចូលក្នុងអាមេរិកជប៉ុននិងកូរ៉េខាងត្បូង |
(VOV5) – ព័ត៌មានពោលខាងលើត្រូវបាននាយកមជ្ឈមណ្ឌលពន្លឿនវិនិយោគនិងផ្សារណាត់តាំងពិពណ៌ខេត្ត Can Tho លោក Nguyen Khanh Tung ជូនដំណឹងនៅសន្និសីទ អនុម័តលើផែនការពន្លឿនវិនិយោគពាណិជ្ជកម្មនិងផ្សារណាត់ពិពណ៌ខេត្ត Can Tho ឆ្នាំ ២០១៨ ដែលត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី ២ មករា។ ក្នុងឆ្នាំ ២០១៨ ខេត្ត ខេត្ត Can Tho នឹងប្រមូលផ្តុំទៅលើការពន្លឿនវិនិយោគចូលក្នុងប្រទេសសំខាន់ៗដូចជា៖ ជប៉ុន អាមេរិកនិងកូរ៉េខាងត្បូង ជំរុញយ៉ាងខ្លាំងការទាក់ទាញគំរោងការទ្រង់ទ្រាយធំចូលក្នុងទីក្រុង ដូចជា មជ្ឈមណ្ឌល Logistic មជ្ឈមណ្ឌលឧស្សាហកម្មវៀតណាម-ជប៉ុន Can Tho និងមជ្ឈ មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ ជាពិសេស នាឆ្នាំ ២០១៨ ទីក្រុង Can Tho នឹងផ្តោត សំខាន់ទៅលើការផ្សព្វផ្សាយនិងអំពាវនាវវិនិយោគចូលក្នុងចម្ការបច្ចេកវិទ្យាខ្ពស់វៀតណាម-កូរ៉េខាងត្បូង (KVIP)។ ក្រៅពីនោះ ទីក្រុង Can Tho នឹងរៀបចំព្រឹត្តិការណ៍ពន្លឿនវិនិយោគ លើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់នៅខេត្ត Lam Dong ទីក្រុងហូជីមិញ និងខេត្ត Dong Thap ផងដែរ៕