ឆ្នាំ ២០១៩ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមអាចនឹងសម្រេចបានកំណើន ៧%

(VOVWORLD) - “ទោះបីជាក្នុងឆ្នាំ២០១៨នេះ សេដ្ឋកិច្ចសកលលោកមានភាពយឺតយ៉ាវក៏ ដោយប៉ុន្តែសេដ្ឋកិច្ចវៀតណាមនៅទទួលបានសមិទ្ធិផលមួយចំនួនគួរឲ្យកត់សម្គាល់ ពោលគឺកំណើនដែលរំពឹងថាទទួលបានពី ៦,៩ ដល់ ៧% ហើយនេះគឺជាកម្រិតខ្ពស់បំផុតអស់រយៈពេល ១០ឆ្នាំកន្លងទៅ”។ 
ឆ្នាំ ២០១៩ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមអាចនឹងសម្រេចបានកំណើន ៧% - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា  

នេះជាព័ត៌មានមួយដែលត្រូវបាននាំចេញនៅក្នុងសិក្ខាសាលា ស្តីពីទិដ្ឋ ភាពទូទៅនៃទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសវៀតណាមក្នុងឆ្នាំ ២០១៨ ដោយ គណៈ កម្មាធិការឃ្លាំមើលហិរញ្ញវត្ថុជាតិបានរៀបចំឡើងនៅព្រឹកថ្ងៃទី ២០ ខែធ្នូនៅទីក្រុងហាណូយ។ ប្រធានស្តីទីគណៈកម្មាធិការឃ្លាំមើលហិរញ្ញវត្ថុជាតិ លោក Truong Van Phuoc បានឲ្យដឹងថា៖  “ទីផ្សារហិរញ្ញវត្ថុវៀត ណាមមានការស្ដារឡើងវិញយ៉ាងខ្លាំងក្លា ទ្រព្យសម្បត្តិសរុបនៃប្រព័ន្ធធនា គារក៏បានកើនឡើងបន្ថែមទៀត នៅក្នុងប្រទេសវៀតណាម ប្រ ហែល ១៤ លាន ពាន់លានដុង ក្នុងនោះ ផ្នែកធនាគារនៅតែស្រូបយកសមាមាត្រប្រហាក់ប្រហែល ៩៥- ៩៦% “។

តាមការព្យាករណ៍នៅឆ្នាំ ២០១៩ មានជំនាញការជាច្រើនបានជឿជាក់ថា សេដ្ឋកិច្ចវៀតណាមអាចនឹងសម្រេចបានកម្រិត ៧% ប៉ុន្ដែចាំបាច់ត្រូវកែទម្រង់ស្ថាប័ននិងបរិយាកាសធ្វើអាជីវកម្មដើម្បីបង្កើនការវិនិយោគទុនឯកជន។ ជាពិសេស ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ត្រូវបានអនុវត្តន៍យ៉ាងប្តូរផ្តាច់ ដើម្បីទាញយកឱកាសពីអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ