ឆ្នាំ ២០២០ ជាឆ្នាំគន្លឹះដើម្បីអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការ កសាង ជនបទថ្មី
(VOVWORLD) - នាថ្ងៃទី ១១ មិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានដឹកនាំកិច្ចប្រជុំស្ដីពីការវាយតម្លៃលើលទ្ធផលនៃការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី នារយៈពេលកន្លងទៅ លើកទិសដៅភារកិច្ចសម្រាប់ឆ្នាំ ២០២០ ក៏ដូចជាលើកទិសដៅសម្រាប់តំណាក់កាល ២០២១-២០២៥ ផងដែរ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung (រូបថត៖ VGP) |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ គឺជាឆ្នាំគន្លឹះដើម្បីអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មី សំដៅសម្រេចគោលដៅ និងភារកិច្ចដែលនៅសេសសល់សម្រាប់ដំណាក់កាល ២០១៦-២០២០ ឲ្យទទួលបានគុណភាពខ្ពស់។ ជាក់ស្ដែង បណ្ដាក្រសួង ស្ថាប័នមជ្ឈឹមចាំបាច់ត្រូវផ្ដោតសំខាន់លើការដឹកនាំខេត្ត ក្រុងនានា ដើម្បីពន្លឿនការអនុវត្តន៍ សម្រេចឲ្យបានគោលដៅនានា ដែលបានដាក់ចេញក្នុងឆ្នាំ ២០២០។
លោកឧបនាយករដ្ឋមន្ត្រីបានប្រគល់ការងារដល់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ យកមតិរបស់ក្រសួង និងស្ថាប័ននានា ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ពិនិត្យ និងសុក្រឹតបែបទនានា ហើយដាក់ជូនរដ្ឋសភាដើម្បីអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីគោលការណ៍វិនិយោគ សម្រាប់កម្មវិធីគោលដៅជាតិកសាងជនបទថ្មីដំណាក់កាល ២០២១ - ២០២៥ ផងដែរ៕