ឆ្ពោះទៅការអនុវត្តបែបបទគយអេឡិចត្រូនិច
|
សម័យប្រជុំ លើកទី ២០ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម(TTXVN) |
(VOV)_បន្តសកម្មភាពនៃសម័យប្រជុំ លើកទី ២០ នាព្រឹកថ្ងៃទី ១៥ សីហា គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានផ្តល់មតិចំពោះគំរោងច្បាប់ គយ (ធ្វើវិសោធនកម្ម)។ ពិភាក្សានៅទីនេះ មានមតិជាច្រើនបានចាត់ទុកថា÷ ក្នុង
លក្ខណះ នាបច្ចុប្បន្ន ការធ្វើវិសោធនកម្មច្បាប់តាមទិសលើកកំពស់ថែមទៀត នូវ
តួនាទី របស់ផ្នែកគយ ក្នុងការជំរុញសកម្មភាពនាំចេញ នាំចូលទំនិញ…។ល។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan
បានស្នើថា÷
“ បណ្ដាការកំណត់របស់គំរោងច្បាប់នេះត្រូវមានតម្លាភាពរាល់បែបបទគយ
ជាអតិបរិមា។ យើងត្រូវធានាអំពីការងារគ្រប់គ្រងរដ្ឋផង និងកសាងរូបភាពគយ១ប្រកបដោយស្និទ្ធស្នាលជាមួយអង្គភាពអាជីវកម្មក្នុងសកម្មភាពនាំចេញ នាំចូលទៀត
ផង។ ”
នារសៀលថ្ងៃនេះដែរ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិចំពោះ
របាយការណ៍ឃ្លាំមើលការអនុវត្តគោលនយោបាយ ច្បាប់អំពីការធានាគុណភាពនិង
កម្មវិធី សៀវភៅប្រើប្រាស់ក្នុងវិទ្យាល័យ៕