ឆ្ពោះទៅយន្តការសហប្រតិបត្តិការការពារប្រទេសពហុភាគីនិងទ្វេភាគីរបស់កងទ័ពប្រជាជនវៀតណាម
|
ឆ្ពោះទៅយន្តការសហប្រតិបត្តិការការពារប្រទេសពហុភាគីនិងទ្វេភាគីរបស់កងទ័ពប្រជាជនវៀតណាម |
(VOV)_នាព្រឹកថ្ងៃទី២៨ មករា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀត
ណាមបានរៀបចំសន្និសីទ Online បូកសរុបការងារកិច្ចការបរទេសការពារប្រទេស
ឆ្នាំ២០១៤ និងទិសដៅ អនុវត្តភារកិច្ចក្នុងឆ្នាំ ២០១៥។ អង្គសន្និសីទបានកំណត់ថា
កិច្ចការបរទេសការពារប្រទេស ឆ្នាំ ២០១៥ ត្រូវប្រមូលផ្តុំលើខ្លឹមសារ ដូចជា៖ បន្ត
លាតត្រដាងអនុវត្តយ៉ាងមឹងម៉ាត់នូវរាល់គោលមាគា៍របស់បក្ស សេចក្ដីសម្រេចចិត្ត
របស់ការិយាល័យនយោបាយ របស់គណៈកម្មាធិការយោធាមជ្ឈឹម ស្ដីពីការធ្វើ
សមាហរណកម្មអន្តរជាតិការពារប្រទេស ចូលរួមបណ្ដាសកម្មភាពរក្សាសន្តិភាព
របស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធិភាព យកចិត្តទុកដាក់ដល់ទំនាក់
ទំនងជាមួយប្រទេសជិតខាងនានា។ ថ្លែងមតិនៅសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រ
សួងការពារប្រទេសវៀតណាម លោក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា៖ ស្ថាប័ន
អង្គការគ្រប់ជាន់ថ្នាក់ ត្រូវបំពេញការងារកិច្ចការបរទេស ត្រូវម្ចាស់ការ សហការជា
មួយស្ថានប័នទាក់ទិននានា ដើម្បីក្ដាប់ជាប់ស្ថានភាពពិភពលោក តំបន់ វាយតំលៃ
អំពីគ្រប់កក្តាចំពោះកិច្ចការបរទេសនិយាយរួម និងកិច្ចការបរទេសការពារប្រទេស
និយាយដោយឡែកដែរ៕