ឆ្ពោះទៅសហគមអាស៊ាន៖វៀតណាមចូលរួមសន្និសីទរដ្ឋមន្រ្តីគមនាគមន៍អាស៊ានលើកទី២១

ឆ្ពោះទៅសហគមអាស៊ាន៖វៀតណាមចូលរួមសន្និសីទរដ្ឋមន្រ្តីគមនាគមន៍អាស៊ានលើកទី២១ - ảnh 1
រដ្ឋមន្រ្តីគមនាគមន៍នៃប្រទេសជាសមាជិកអាស៊ានទាំង១០ចូលរួមសន្និសីទ (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី៥ វិច្ចិកា សន្និសីទរដ្ឋមន្រ្តីគមនាគមន៍អាស៊ានលើកទី២១
(ATM - ២១) និងសន្និសីទទាក់ទិននានាបានប្រារព្ធជាផ្លូវការនៅរដ្ឋធានីគូឡាឡាំពួ
របស់ម៉ាឡេស៊ី។គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្រ្តីគមនាគមន៍ បានចូល
រួមសន្និសីទនេះ។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Ahmad Zahid
 Hamidi បានឲ្យដឹងថាវិស័យគមនាគមន៍ដើតួនាទីដ៏សំខាន់ក្នុងការ ធានាឲ្យអាស៊ាន
នឹងក្លាយទៅជាប្លុកសេដ្ឋកិច្ចសំខាន់លើពិភពលោក។ការកែលំអរប្រព័ន្ធគមនាគមន៍
លើដីគោក អាកាសនិងសមុទ្រក្នុងតំបន់មានតួនាទីគួរឲ្យកត់សំ គាល់សំរាប់វឌ្ឍន
ភាពរបស់អាស៊ាន ជំរុញការតភ្ជាប់សេដ្ឋកិច្ចនិងបង្កើនសមត្ថ ភាពប្រកួតប្រជែងរបស់
ប្រទេសអាស៊ានទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ