ឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិក្នុងបរិបទជំងឺកូវីដ ១៩ មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ

(VOVWORLD) - ក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត កូវីដ ១៩ ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិត្រូវតែធានាសុវត្ថិភាពដល់អាយុជីវិតរបស់ប្រជាជននិងមិនទុកឲ្យជំងឺរាត្បាត ឆ្លង រាលដាលនៅពេលត្រូវជម្លៀសប្រជាជន។ 
ឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិក្នុងបរិបទជំងឺកូវីដ ១៩ មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ vov.vn)

នោះគឺជាសំណើរបស់អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ អនុប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រងនិងប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយធម្មជាតិ លោក Nguyen Hoang Hiep នៅក្នុងសន្និសីទស្តីពីការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ។

អនុរដ្ឋមន្រ្តី លោក Nguyen Hoang Hiep បានលើកឡើងថា យ៉ាងណាមិញ  មូលដ្ឋានត្រូវពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ដើម្បីកាត់បន្ថយការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ។ នៅពេលដែលគ្រោះមហន្តរាយធម្មជាតិត្រូវកើតឡើង ត្រូវផ្តោតលើការធានាសុវត្ថិភាពក្នុងការបង្ការជំងឺកូវីដ ១៩ ទៀតផង។ លោក Nguyen Hoang Hiep បានសង្កត់ធ្ងន់ថា៖ “បញ្ហាប្រឈមធំបំផុតសម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយនៅឆ្នាំនេះគឺជំងឺរាតត្បាតកូវីដ ១៩។ នៅពេលត្រូវជម្លៀសប្រជាជន មូលដ្ឋានត្រូវកំណត់ឱ្យបានច្បាស់នៅពេលនេះថា តើទីតាំងណាដែលយើងអាចជម្លៀសប្រជាជន ដោយមិនប្រមូលផ្តុំគ្នាច្រើនពេក ហើយត្រូវកំណត់ទីកន្លែងកាន់តែច្រើនកាន់តែល្អ។  ត្រូវដឹងថា នេះជាបញ្ហាពិបាកប៉ុន្តែត្រូវធ្វើ ត្រូវមានផែនការបង្ការ ការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅពេលអនុវត្តន៍ការជម្លៀសប្រជាជន។ ទន្ទឹមជាមួយគ្នានោះ ត្រូវស្នើឲ្យអគ្គនាយកដ្ឋានឧតុនិយមជាតិ ព្យាករណ៍អាកាសធាតុព្យាករណ៍ នៅម្រិតត្រឹមត្រូវបំផុត ដោយអាចផ្តល់ការព្រមាននិងកាត់បន្ថយការជម្លៀសប្រជាជន ខណៈដែលវាពិតជាមិនចាំបាច់។ ធ្វើបានដូច្នេះ យើងនឹងកាត់បន្ថយការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាការពារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩  ប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ