ជោគជ័យរបស់សន្និសីទ AMM-46 បានបង្ហាញសាមគ្គីភាពឯកភាពរបស់អាស៊ាន

VOV-សន្និសីទរដ្ឋមន្ត្រីសមាគមន៍បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) លើកទី៤៦
(AMM-46) និងបណ្ដាសន្និសីទទាក់ទិនត្រូវបានបញ្ចប់ប្រកបដោយ​​ជោគជ័យនៅប្រទេស
ប៊្រុយណេ ជាមួយការដែល AMM-46 បានចេញសេចក្តី​ថ្លែងការណ៍​រួមអះអាងការប្តេជ្ញា
ចិត្តរបស់ អាស៊ានកសាងសហគមន៍រួមនាឆ្នាំ​ ២០១៥ ដោយសង្កត់ធ្ងន់ទៅលើសារៈ
សំខាន់នៃសន្តិភាពស្ថិរភាពសន្តិសុខនាវាចរណ៍​នៅដំបន់។ ឆ្លើយសម្ភាសមជ្ឈដ្ឋានអ្នក
សារព័ត៌មានក្រោយពេលសន្និសីទបាន​បញ្ចប់ អគ្គលេខាធិការអាស៊ានលោក Le Luong
Minh បានចាត់ទុកថា សន្និសីទ​រដ្ឋមន្ត្រី AMM-46 ជាជោគជ័យមួយ​បង្ហាញស្មារតីសាមគ្គី
ភាពឯកភាព​របស់​អាស៊ាន។ សន្និសីទបានអះអាងការប្តេជ្ញាចិត្តរបស់អាស៊ានបង្កើនការ
ខំប្រឹងប្រែង​ដើម្បី​ទទួលបានសហគមន៍អាស៊ាននាឆ្នាំ២០១៥លើសសរទាំង៣ នោះគឺស
សរ​សន្តិសុខ-នយោបាយ សសរសេដ្ឋកិច្ចនិងសសរវប្បធម៍សង្គម។ ស្ដីពីបញ្ហាសមុទ្រ​
ខាងកើត អគ្គលេខាធិការ Le Luong Minh បានឲ្យដឹងថា លើកនេះអាស៊ានបាន​បង្ហាញនូវ
ស្មារតីសាមគ្គីភាពលើមូលដ្ឋានគោលជំហរគោលការណ៍៦ខរបស់​អាស៊ាននោះគឺក្នុង
បញ្ហាសមុទ្រខាងកើត បណ្ដាប្រទេសអាស៊ានត្រូវផ្អែកលើបណ្ដាគោលការណ៍គោរពច្បាប់
អន្តរជាតិគោរពមាត្រារបស់អនុសញ្ញាច្បាប់សមុទ្រ​ឆ្នាំ១៩៨២របស់អង្គការសហប្រជាជាតិ
(UNCLOS) ដោះស្រាយជំលោះដោយ​សន្តិវិធីនិងអត់ធ្មត់មិនប្រើប្រាស់អំពើហឹង្សាក្នុងទំ
នាក់ទំនងអន្តរជាតិ។អគ្គលេខាធិការ Le Luong Minh បានឲ្យដឹងថាចិននិងអាស៊ានបាន
ព្រម​ព្រៀង​ថាបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាននិងចិននឹងប្រជុំនាខែកញ្ញាឆ្នាំ២០១៣និង​ក្រៅពីការពិភាគ្សារាល់វិធានការធានាអនុវត្តយ៉ាងពេញលេញនិងមានប្រសិទ្ធភាព​ DOC បណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាននិងចិនក៏នឹងពិភាគ្សាជាផ្លូវការអំពីបញ្ហាឈាន​ទៅ​សំរេច
COC៕

ជោគជ័យរបស់សន្និសីទ AMM-46 បានបង្ហាញសាមគ្គីភាពឯកភាពរបស់អាស៊ាន - ảnh 1
សន្និសីទរដ្ឋមន្ត្រីសមាគមន៍បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) លើកទី៤៦ (AMM-46) និងបណ្ដាសន្និសីទទាក់ទិនត្រូវ បានបញ្ចប់ប្រកបដោយជោគជ័យនៅប្រទេសប៊្រុយណេ
(Image: VOV Online)


ប្រតិកម្មទៅវិញ

ផ្សេងៗ