ជំងឺកូវីដ-១៩ បានបណ្តាលឱ្យមនុស្សស្លាប់ជាង ២,៦ លាននាក់

(VOVWORLD) - គិតត្រឹមម៉ោង ១៖០០ ថ្ងៃទី ១៥ ខែមីនា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ១២០.៤០២.០២១ ករណីដែល       បណ្តាលអោយកើតជម្ងឺកូវីដ-១៩ ក្នុងនោះមានអ្នកស្លាប់ចំនួន ២.៦៦៤.៧៧៤     នាក់។
ជំងឺកូវីដ-១៩ បានបណ្តាលឱ្យមនុស្សស្លាប់ជាង ២,៦ លាននាក់ - ảnh 1បុគ្គលិកពេទ្យចាក់វ៉ាក់សាំងការពារកូវីដ-១៩  ដល់ប្រជាជននៅទីក្រុងDronero ប្រទេសអ៊ីតាលីនៅថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២១ (រូបថត៖ AFP / VNA)

យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១៖០០ ថ្ងៃទី ១៥ ខែមីនា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ១២០.៤០២.០២១ ករណីដែល       បណ្តាលអោយកើតជម្ងឺកូវីដ-១៩ ក្នុងនោះមានអ្នកស្លាប់ចំនួន ២.៦៦៤.៧៧៤     នាក់។ អ្នកជម្ងឺដែលត្រូវបានព្យាបាលជាសះស្បើយមានចំនួន ៩៦.៩៤៥.៩៩៤   នាក់។ ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅតែជាសហរដ្ឋអាមេរិកដោយមានអ្នកស្លាប់ចំនួន ៥៣៨.៦២៨ នាក់ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ២៩.៧៤៤.៦៥២ នាក់។ បន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសឥណ្ឌាដែលមានអ្នកស្លាប់ចំនួន ១៥៧.៩៨៥ នាក់ ក្នុងចំណោមមនុស្សឆ្លងជំងឺកូវីដ-១៩ ចំនួន ១១.២៤៦.៣៨០ ករណី។ រីឯប្រទេសប្រេស៊ីល ជាប់ចំណាត់ថ្នាក់ទី ៣ ដោយមានអ្នកស្លាប់ចំនួន ២៦៦.៦១៤ នាក់ ក្នុងចំណោមអ្នកជំងឺចំនួន ១១.០៥៥.៤៨០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ