ជំងឺកូវីដ១៩៖ ពិភពលោកកត់ត្រាអ្នកជំងឺជាង ៥១ លាននាក់

(VOVWORLD) - ថ្ងៃទី ១០ខែវិច្ឆិកា  (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាអ្នកជម្ងឺ COVID-១៩ ជាង ៥១,២២ លាននាក់ ដែលក្នុងនោះមានមនុស្សជាង ១,២៦ លាននាក់បានស្លាប់។
ជំងឺកូវីដ១៩៖ ពិភពលោកកត់ត្រាអ្នកជំងឺជាង ៥១ លាននាក់ - ảnh 1 បុគ្គលិកពេទ្យពាក់វ៉ែនតាការពារនៅពេលធ្វើការនៅមណ្ឌលសុខភាពថែទាំអ្នកជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក (រូបថត៖ Go Nakamura / Bloomberg)

យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ១០ខែវិច្ឆិកា  (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាអ្នកជម្ងឺ COVID-១៩ ជាង ៥១,២២ លាននាក់ ដែលក្នុងនោះមានមនុស្សជាង ១,២៦ លាននាក់បានស្លាប់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក សហរដ្ឋអាមេរិកបានកត់ត្រាអ្នកផ្ទុកជំងឺ  កូវីដ៩១ ចំនួន ១២០. ៣៥៦ នាក់បន្ថែមទៀត ដែលគូសញ្ញាថាថ្ងៃទី ៦ ជាប់ៗគ្នាប្រទេសនេះមានចំនួនអ្នកឆ្លងជំងឺថ្មីក្នុងមួយថ្ងៃលើសពី ១០០.០០០ នាក់។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រាអ្នកឆ្លងសរុបចំនួន ១០,៤១ លាននាក់ និងមានមនុស្សស្លាប់ជាង ២៤៤.០០០ នាក់ដែលនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ