ជំងឺកូវីដ១៩៖ ពលរដ្ឋវៀតណាមជាង ២១.០០០ នាក់មកពីជាងប្រទេសនិងតំបន់ដែនដីចំនួន ៥០ បានត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព
(VOVWORLD) - វៀតណាមបានរៀបចំជើងហោះហើរជាង ៨០ ជើងដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ២១.០០០ នាក់មកពីប្រទេសនិងតំបន់ដែនដីជាង ៥០ ឲ្យវិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយ សុវត្ថិភាព ក៏ដូចជាធានាការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពផងដែរ។
រហូតមកដល់ពេលនេះវៀតណាមបានរៀបចំជើងហោះហើរជាង ៨០ ជើងដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ២១.០០០ នាក់មកពីប្រទេសនិងតំបន់ដែនដីជាង ៥០ ឲ្យវិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយ សុវត្ថិភាព |
នាថ្ងៃទី ៦ ខែសីហា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ទាក់ទងនឹងផែនការបញ្ជូនពលរដ្ឋវៀតណាមពីក្រៅប្រទេសតឲ្យវិលត្រឡប់មកស្រុកកំណើតវិញ ក្នុងបរិបទដែលមានករណីឆ្លងជំងឺកូវីដ១៩ថ្មី នៅក្នុងប្រទេស អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖ អនុវត្តតាមការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc រួមជាមួយនឹងកិច្ចខំប្រឹងប្រែងដ៏ខ្ពស់បំផុតរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុក ស្ថាប័នតំណាងបេសកកម្មវៀតណាមប្រចាំនៅឯបរទេស ព្រមទាំងផ្អែកលើបំណងប្រាថ្នារបស់ពលរដ្ឋនិងសមត្ថភាពនៃការធ្វើចត្តាឡីស័កក្នុងស្រុក រហូតមកដល់ពេលនេះវៀតណាមបានរៀបចំជើងហោះហើរជាង ៨០ ជើងដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ២១.០០០ នាក់មកពីប្រទេសនិងតំបន់ដែនដីជាង ៥០ ឲ្យវិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយ សុវត្ថិភាព ក៏ដូចជាធានាការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពផងដែរ។ លោកស្រី Le Thi Thu Hang បានបន្ថែមទៀតថានាពេលខាងមុខនេះ ការបញ្ជូនពលរដ្ឋវៀតណាមដែលមានស្ថានភាពលំបាកឲ្យវិលត្រឡប់មកស្រុកកំណើតវិញនឹងត្រូវបានរៀបចំតាមបំណងប្រាថ្នារបស់ពលរដ្ឋ និងសមស្របនឹងស្ថានភាពជាក់ស្តែងនៃជំងឺរាតត្បាត ក៏ដូចជាសមត្ថភាពនៃការធ្វើចត្តាឡីស័កក្នុងស្រុកផងដែរ៕