ជំងឺឆ្លង Covid-19៖ ថ្ងៃទី៤៥ជាប់ៗគ្នាហើយដែលវៀតណាមមិនមានករណីឆ្លងជំងឺនៅក្នុងសហគមន៍

(VOVWORLD) - បរិមាណអ្នកជំងឺ Covid-19 សរុបនៅតែមាន៣២៨នាក់ ក្នុងនោះមាន១៨៨នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកបន្ទាប់ពីចូលក្នុងប្រទេស។

នាព្រឹកថ្ងៃទី៣១ ឧសភា គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 បានជូនដំណឹងថា នេះជាថ្ងៃទី៤៥ជាប់ៗគ្នាហើយដែលវៀតណាមមិនមានករណីឆ្លងជំងឺណាមួយនៅក្នុងសហគមន៍ឡើយ។ បរិមាណអ្នកជំងឺ Covid-19 សរុបនៅតែមាន៣២៨នាក់ ក្នុងនោះមាន១៨៨នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកបន្ទាប់ពីចូលក្នុងប្រទេស។

គិតរហូតមកដល់ពេលនេះ វៀតណាបានព្យាបាលជាសះស្បើយសម្រាប់អ្នកជំងឺចំនួន២៧៩នាក់។ អ្នកជំងឺនៅសេសសល់ចំនួន៤៩នាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ខេត្តនិងមជ្ឈឹមដោយមានសុខភាពស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ