ជំងឺរាតត្បាតកូវីដ-១៩៖ នាយករដ្ឋមន្រ្តីស្នើកុំឲ្យធ្វេសប្រហែសក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត

(VOVWORLD) -  ជាមួយគ្នានោះ មិនទុកឲ្យជំងឺរាតត្បាតផ្ទុះរាលដាលឡើងវិញជាដាច់ខាត ហើយបន្តគ្រប់គ្រងយ៉ាងតឹងរឹងរាល់ករណីឆ្លងចូលវៀតណាម ក៏ដូចជាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពគោលដៅពីរដើរទន្ទឹមគ្នា។

ក្នុងសេចក្តីជូនដំណឹងស្តីពីសេចក្តីសន្និដ្ឋានរបស់នាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅឯកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នាយប់ថ្ងៃទី២១ខែតុលា លោកនាយករដ្ឋមន្រ្តីបានស្នើដល់គ្រប់ក្រសូង ស្ថាប័ន និងប្រជាជនទាំងអស់ ត្រូវមានភាពម៉ឺងម៉ាត់និងការទទួលខុសត្រូវក្នុងការអនុវត្តវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។  ជាមួយគ្នានោះ មិនទុកឲ្យជំងឺរាតត្បាតផ្ទុះរាលដាលឡើងវិញជាដាច់ខាត ហើយបន្តគ្រប់គ្រងយ៉ាងតឹងរឹងរាល់ករណីឆ្លងចូលវៀតណាម ក៏ដូចជាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពគោលដៅពីរដើរទន្ទឹមគ្នា។

យ៉ាងណាមិញ ក្រសួង ស្ថាប័ននិងមូលដ្ឋាននានា បន្តដឹកនាំការអនុវត្តវិធានការពេញលេញដើម្បីបង្ការទប់ស្កាត់ជំងឺរាតត្បាតក្នុងស្ថានភាពថ្មី។ អនុវត្តបានល្អ ការពាក់ម៉ាស់, លាងដៃជាដើម។ ទន្ទឹមនឹងនោះត្រូវគ្រប់គ្រងយ៉ាងល្អ កន្លែងសម្រាប់ធ្វើចត្តាឡីស័ក ជាពិសេសនៅកន្លែងស្នាក់នៅដែលត្រូវបង់ថ្លៃសេវា។ លើសពីនេះទៅទៀត ត្រូវបន្តត្រួតពិនិត្យសកម្មភាពចេញចូលនៅតាមច្រកព្រំដែនយ៉ាងតឹងរឹង ដោយចាត់ការយ៉ាងម៉ឹមាត់សម្រាប់ករណីឆ្លងដែនខុសច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ