ជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រងនៅទូទាំងប្រទេស
(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែតុលា នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានដឹកនាំកិច្ចប្រជុំ នៃគណៈកម្មការដឹកនាំជាមួយថ្នាក់ដឹកនាំខេត្ត ក្រុងនៅ ទូទាំងប្រទេសតាមប្រព័ន្ធវីដេអូ។
អង្គប្រជុំបានធ្វើការវាយតម្លៃលើលទ្ធផលនៃការអនុវត្តរាល់ភារកិច្ច ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយ (ចាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី ២៥ ខែកញ្ញារបស់គណៈកម្មការដឹកនាំមក); បញ្ហាជួយសម្រួលពលរដ្ឋវិលប្រឡប់មកស្រុកកំណើតតាមបំណងប្រាថ្នា; ណែនាំអំពីការសម្របខ្លួនប្រកដោយសុវត្ថិភាព គ្រប់គ្រប់ជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព និងការធានាសុខុមាលភាពសង្គមជាដើម។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានស្នើឲ្យអង្គប្រជុំផ្ដោតសំខាន់លើការវាយតម្លៃលើស្ថានការណ៍ជំងឺរាតត្បាតក្នុងរយៈពេល ២ សប្តាហ៍កន្លងទៅ ការងារដែលសម្រេចបាន និងការងារមិនទាន់សម្រេចបាន ហើយបញ្ជាក់យ៉ាងច្បាស់លាស់ពីមូលហេតុ ដើម្បីដកបទពិសោធន៍។ ទន្ទឹមនឹងនេះ ធ្វើការព្យាករណ៍ពីស្ថានការណ៍នាពេលខាងមុខ កំណត់ភារកិច្ច និងដំណោះស្រាយ ដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដោយព្រមៗគ្នានៅទូទាំងប្រទេស និងបន្តតម្រង់ទិសដៅការងារនាប៉ុន្មានសប្តាហ៍ខាងមុខ។
នាបច្ចុប្បបន្ននេះ ស្ថានការណ៍ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងនៅទូទាំងប្រទេស។ ចំនួនករណីឆ្លងជំងឺកូវីដ ១៩ និងករណីស្លាប់នៅតាមទីក្រុងហូជីមិញ និងបណ្ដាខេត្ត៖ Binh Duong Dong Nai និង Long An បានថយចុះយ៉ាងច្រើន។ ការងារសុខុមាលភាពសង្គមត្រូវបានធានា សុវត្ថិភាពសណ្តាប់ធ្នាប់សង្គមត្រូវបានរក្សា ហើយជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ផ្ទុះជំងឺរាតត្បាតមានស្ថិរភាពផងដែរ៕