ជំងឺរាតត្បាតកូវីដ ១៩៖ បញ្ចូនពលរដ្ឋវៀតណាមចំនួន ២៣០ នាក់ពីតៃវ៉ាន់ (ចិន) វិល ត្រឡប់មកប្រទេសវិញ

(VOVWORLD) - នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ អាជ្ញាធរវៀតណាមនិងអាជ្ញាធរ តៃវ៉ាន់ (ចិន) បានសម្របសម្រួលគ្នាដើម្បីបញ្ចូនពលរដ្ឋវៀតណាមចំនួន ២៣០ នាក់ ពីតៃវ៉ាន់ (ចិន) វិលមកប្រទេសវិញ។ 

អ្នកដំណើរនៅលើយន្ដហោះគឺជាអ្នកដែលមានស្ថានភាពលំបាកខ្លាំង រួមមានមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ ពលករមានកិច្ចសន្យាផុតកំណត់ អ្នកដែលមានជំងឺប្រចាំកាយ សិស្សនិងនិស្សិតដែលបានបញ្ចប់កម្មវិធីសិក្សា ភ្ញៀវទេសចរ និងករណីលំបាកពិសេសផ្សេងទៀត។

បន្ទាប់ពីយន្ដហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho អ្នកចូលរួមក្នុងការហោះហើរទទួលបានការពិនិត្យសុខភាពនិងដាក់នៅដាចដោយឡែកតាមបទប្បញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ