ជំងឺរាតត្បាតកូវីដ ១៩៖ រកឃើញករណីឆ្លងថ្មីចំនួន ៣ ទៀត មានអ្នកជំងឺ ២៦ នាក់ ត្រូវបានព្យាបាលជាសះស្បើយ

(VOVWORLD) -  យោងតាមព័ត៌មានពីគណៈកម្មាធិការជាតិគ្រប់គ្រងនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ថា គិតត្រឹមម៉ោង ១២ ត្រង់ថ្ងៃទី ១៦ ខែកុម្ភៈ វៀត ណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបចំនួន ១.៣៧៣ ករណី ដែលជាករណីឆ្លងក្នុងប្រទេស។ ចំនួនករណីឆ្លងថ្មីចាប់ពីថ្ងៃទី ២៧ ខែមករា រហូតមកដល់ពេលនេះមានចំនួន ៦៧៩ ករណី។

ចាប់ពីម៉ោង ១៨ ថ្ងៃទី ១៥ ខែកុម្ភៈ ដល់ម៉ោង ៦ ថ្ងៃទី ១៦ ខែកុម្ភៈ វៀតណាមបានរកឃើញករណីឆ្លងចំនួន ៣ នាក់ទៀត ដែលក្នុងនោះ ២ ករណីគឺនៅខេត្ត Hai Duong និងករណីមួយទៀតនៅទីក្រុងហាណូយ។

យោងតាមរបាយការណ៍របស់អនុគណៈកម្មាធិការព្យាបាលនៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ថា រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន ២៦ នាក់ទៀត ត្រូវបានប្រកាសថាបានជាសះស្បើយ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានមានប្រសាសន៍ថា ក្នុងរយៈពេល ១៦ ថ្ងៃកន្លងមកនេះ ខេត្តនិងក្រុងចំនួន ១២/១៣ (លើកលែងតែទីក្រុងHai Duong) ករណីឆ្លងថ្មីទំនងជាមានការថយចុះ។ យ៉ាងណាមិញ ដើម្បីរួមរស់ប្រកបដោយសុវត្ថិភាពជាមួយជំងឺរាតត្បាតកូវីដ ១៩ មនុស្សគ្រប់រូបត្រូវគោរពតាមគោលការណ៍ ៥K របស់ក្រសួងសុខាភិបាល នោះគឺ ពាក់ម៉ាស- សម្អាតមេរោគ - រក្សាគម្លាត - មិនប្រមូលផ្តុំមនុស្សច្រើន - ប្រកាសវេជ្ជសាស្រ្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ