ជំងឺរាតត្បាតកូវីដ ១៩៖ វីដេអូចម្រៀង “វៀតណាម-ជំនឿមោះមុត” ឆ្លើយតបទៅនឹងយុទ្ធនាការផ្សព្វផ្សាយ “ក្តីជឿជាក់លើជ័យជំនះ”

(VOVWORLD) - នៅវេលាម៉ោង ៨ យប់ នាថ្ងៃទី ២៤ ខែសីហា វីដេអូចម្រៀង “វៀតណាម-ជំនឿមោះមុត” ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើកម្មវិធីបទ ចម្រៀងរបស់វៀតណាមនិងអន្តរជាតិ។ 

ទន្ទឹមជាមួយគ្នានោះ វីដេអូនេះត្រូវចាក់ផ្សាយតាមបណ្តាញសារព័ត៌មានរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP),  វិទ្យាស្ថានសុខភាពវិជ្ជាជីវៈនិងបរិស្ថាន, Grap វៀតណាម និងកម្មវិធីតន្រ្តីនៅវៀតណាមនិងអន្តរ ជាតិមួយចំនួនទៀត។ “វៀតណាម-ជំនឿមោះមុត” គឺជាបទចម្រៀងនៃយុទ្ធនាការផ្សព្វផ្សាយប្រឆាំងនឹងការរីករាលដាលនៃកូវីដ ១៩ ដោយប្រធានបទ “ក្តីជឿជាក់លើជ័យជំនះ” ដោយក្រសួងសុខាភិបាល រួមសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងវិទ្យាស្ថានសុខភាពវិជ្ជាជីវៈនិងបរិស្ថានអនុវត្តន៍។ បទ ចម្រៀងនេះ ត្រូវបានចេញផ្សាយដោយមានបំណងបញ្ជូនសារអំពីស្មារតីសាមគ្គី ភាពនិងអំពាវនាវដល់ប្រជា ជនឱ្យបង្កើតទម្លាប់សមរម្យនៅក្នុងស្ថានភាពធម្មតាថ្មីមួយ ដើម្បីអនុវត្តន៍ “គោលដៅពីរដើរទន្ទឹមគ្នា” គឺងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពផង និងស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចផង។  វីដេអូនេះក៏ជាការតបស្នងសងគុណដល់យុទ្ធជននៅខ្សែជួរមុខនៃសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត គ្រូពេទ្យ បុគ្គលិកពេទ្យ យុទ្ធជននិងពលកររាប់លាននាក់នៅខ្សែជួរមុខដែលកំពុងខិតខំទាំងយប់ទាំងថ្ងៃដើម្បីប្រយុទ្ធប្រឆាំងនិងរុញថយក្រោយជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ