ជំងឺរាតត្បាត COVID – 19៖ ពីម៉ោង ០ ថ្ងៃទី ២៩​​ ខែកុម្ភៈ អនុវត្តន៍​រាយការណ៍​សុខាភិបាលចំពោះភ្ញៀវឆ្លងដែន មកពី ឬឆ្លងកាត់ អ៊ីរ៉ង់ និងអ៊ីតាលី

(VOVWORLD) - ក្រសួងសុខាភិបាលបានក្រើនរំលឹកថាអង្គភាពនានាត្រូវរៀបចំអ្នកបកប្រែជាភាសាអ៊ីរ៉ង់និងអ៊ីតាលីនៅតាមច្រកទ្វារព្រំដែន ដើម្បីជួយសម្រួលដល់សកម្មភាពរាយការណ៍សុខាភិបាល និងត្រួតពិនិត្យសុខភាព។

ក្រសួងសុខាភិបាលវៀតណាមនាថ្ងៃទី ២៩ ខែកុម្ភៈ បានផ្ញើលិខិតជាផ្លូវការទៅកាន់គណៈកម្មាធិការប្រជាជនខេត្ត ក្រុងដែលធ្វើសកម្មភាពភូតគាមអនាម័យសុខាភិបាល អនុវត្តន៍រាយការណ៍សុខាភិបាលចំពោះភ្ញៀវឆ្លងដែនដែលមកពី ឬឆ្លងកាត់អ៊ីរ៉ង់និងអ៊ីតាលី។ ទីតាំងអនុវត្តគឺនៅច្រកព្រំដែនទាំងអស់។ ពេលវេលាអនុវត្តន៍គឺចាប់ពីម៉ោង ០ ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួងសុខាភិបាលបានក្រើនរំលឹកថាអង្គភាពនានាត្រូវរៀបចំអ្នកបកប្រែជាភាសាអ៊ីរ៉ង់និងអ៊ីតាលីនៅតាមច្រកទ្វារព្រំដែន ដើម្បីជួយសម្រួលដល់សកម្មភាពរាយការណ៍សុខាភិបាល និងត្រួតពិនិត្យសុខភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ