ជំងឺរាតត្បាត COVID – 19 ៖ វៀតណាមមិន​​​រកឃើញ​ករណី​ឆ្លង​ជំងឺក្នុងសហគមន៍រយៈពេល ៨៤ ថ្ងៃជាប់ៗគ្នា

(VOVWORLD) - គិតត្រឹមបច្ចុប្បន្ននេះ មានអ្នកជំងឺចំនួន ៣៤៧ នាក់ ត្រូវបានប្រកាសជាសះស្បើយ (ស្រូបយក ៩៤% នៃករណីឆ្លងជំងឺសរុបនៅវៀតណាម) ។
ជំងឺរាតត្បាត COVID – 19 ៖ វៀតណាមមិន​​​រកឃើញ​ករណី​ឆ្លង​ជំងឺក្នុងសហគមន៍រយៈពេល ៨៤ ថ្ងៃជាប់ៗគ្នា - ảnh 1 សកម្មភាពជួយព្យាបាលអ្នកជំងឺ (រូបថត៖ncov.moh.gov.vn)

គណៈកម្មាធិការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត COVID – 19 បានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ថ្ងៃទី ១៦ ខែមេសា ដល់ម៉ោង ៦ ថ្ងៃទី ៩ ខែកក្កដា ពោលគឺ ៨៤ ថ្ងៃជាប់ៗគ្នា វៀតណាមមិនរកឃើញករណីឆ្លងជំងឺនៅក្នុងសហគមន៍ឡើយ។

យោងតាមរបាយការណ៍របស់អនុ គណៈកម្មាធិការ នៃ គណៈកម្មាធិការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត COVID – 19 បានឲ្យដឹងថា៖ គិតត្រឹមបច្ចុប្បន្ននេះ មានអ្នកជំងឺចំនួន ៣៤៧ នាក់ ត្រូវបានប្រកាសជាសះស្បើយ (ស្រូបយក ៩៤% នៃករណីឆ្លងជំងឺសរុបនៅវៀតណាម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ