ជំងឺរាតត្បាត COVID – 19 ៖ ស្ថានភាពជំងឺរាតត្បាតនាថ្ងៃទី ៣ ខែមិថុនា
(VOVWORLD) - យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ៣ ខែមិថុនា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺ COVID – 19 សរុបជាង ៦,៤ លាននាក់ នៅលើពិភពលោក ដែលក្នុងនោះមានករណីឆ្លងជំងឺប្រមាណ ៣៨២.០០០ នាក់ត្រូវបានស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺ និងស្លាប់ច្រើនបំផុត បន្ទាប់មកគឺប្រេស៊ីល; រុស្ស៊ី; អេស្ប៉ាញ។
ប្រជាជនតម្រង់ជួរសម្រាប់ធ្វើតេស្តជំងឺ COVID – 19 (រូបថត៖ THX / TTXVN) |
អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺ COVID – 19 កំពុងថយចុះជាលំដាប់នៅអឺរ៉ុបខាងលិច ខណៈដែលស្ថានភាពជំងឺរាតត្បាតនេះ នៅរុស្ស៊ី និងអឺរ៉ុបខាងកើត នៅតែវិវឌ្ឍយ៉ាងស្មុគស្មាញ ។ ក្នុងពេលនោះ ស្ថានភាពជំងឺរាតត្បាតនៅអេស្ប៉ាញ អ៊ីតាលី បារាំង និងចក្រភពអង់គ្លេសគឺសុទ្ធតែមានសញ្ញាវិជ្ជមាន ពោលគឺ អេស្ប៉ាញមិនរកឃើញករណីឆ្លងជំងឺថ្មីជាលើកដំបូងក្នុងរយៈពេល ៣ ខែ ។ អ៊ីតាលី បារាំងនិងចក្រភពអង់គ្លេសបានរកឃើញចំនួនករណីស្លាប់ទាបជាងរយៈពេលកន្លងទៅ។
ក្នុងពេលនោះ នៅទ្វីបអាហ្វ្រិកវិញ ជំងឺរាតត្បាតបានឆ្លងរាលដាលដល់ប្រទេសចំនួន ៥៤ នៃ“ ទ្វីបខ្មៅ”នោះ។ តំបន់អាហ្រ្វិកខាងជើងគឺជាកន្លែងដែលរងផលប៉ះពាល់ដ៏គំហុកបំផុតក្នុងទ្វីបនេះ។ បន្ទាប់មកគឺតំបន់អាហ្រ្វិកខាងលិច និងតំបន់អាហ្វ្រិកខាងត្បូង ខណៈដែលតំបន់អាហ្រ្វិកខាងកើត និងអាហ្វ្រិកកណ្តាលគឺជាតំបន់ដែលរងផលប៉ះពាល់តិចតួចបំផុតដោយសារជំងឺរាតត្បាត COVID – 19៕