ជំងឺរាតត្បាត COVID – 19៖ អាល្លឺម៉ង់ និងបណ្ដាប្រទេស V4 និងឯកភាពអំពីវិធានការ​គ្រប់គ្រងព្រំដែន

(VOVWORLD) - នាថ្ងៃទី ១៩ ខែឧសភា ថ្នាក់ដឹកនាំអាល្លឺម៉ង់ និង ប្រទេស  Visegrad ចំនួន ៤ ទៀត (ឬហៅថាក្រុម V4 ដែលរួមមាន សាធារណៈរដ្ឋឆែក ស្លូវ៉ាគី ហុងគ្រី និងប៉ូឡូញ) បានព្រមព្រៀងគ្នា និងដកវិធានការត្រួតពិនិត្យព្រំដែន បន្ទាប់ពីស្ថានភាពនៃជំងឺរាតត្បាត Covid-19 ត្រូវបានគ្រប់គ្រង។
ជំងឺរាតត្បាត COVID – 19៖ អាល្លឺម៉ង់ និងបណ្ដាប្រទេស V4 និងឯកភាពអំពីវិធានការ​គ្រប់គ្រងព្រំដែន - ảnh 1 ប៉ូលីសអាល្លឺម៉ង់ត្រួតពិនិត្យយានយន្តនៅតំបន់ព្រំដែនអាល្លឺម៉ង់ - អូទ្រីស (រូបថត៖ AFP / TTXVN)

សេចក្ដីប្រកាសនេះត្រូវបាននាំចេញ បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំតាមប្រព័ន្ធវីដេអូថ្នាក់នាយករដ្ឋមន្ត្រី ដែលបានប្រព្រឹត្តិទៅនាថ្ងៃដដែលរវាងក្រុម V4 ជាមួយអាល្លឺម៉ង់។

ថ្លែងនៅក្នុងសន្និសីទនេះ អធិការ បតីអាល្លឺម៉ង់ លោកស្រី  Angela Merkel បានបកស្រាយអំពីចំណុចសំខាន់នៃផែនការបង្កើតកញ្ចប់ថវិកាជួយសង្គ្រោះ ក្នុងតម្លៃ ៥០០ ពាន់លានអឺរ៉ូ ដែលត្រូវបានអាល្លឺម៉ង់ និងបារាំងលើកសំណើរ សំដៅស្ដារសេដ្ឋកិច្ច ដែលរងផល់ប៉ះពាល់ពីជំងឺរាតត្បាត COVID – 19។ នេះគឺជាអាទិភាពមួយរបស់អាល្លឺម៉ង់ នៅពេលទទួលតំណែងជាប្រធានសហភាពអឺរ៉ុប (EU) នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ