ជំងឺរាតត្បាត COVID-19៖ ករណីឆ្លង COVID-19 ទី ២០៤​ របស់​វៀតណាម​ជាកុមារា អាយុ ១០ ឆ្នាំ

(VOVWORLD) - គិតត្រឹមព្រឹកថ្ងៃទី ៣១ ខែមីនា វៀតណាមបានរកឃើញ  ករណីឆ្លង COVID-19 ចំនួន ២០៤ នាក់ដែលក្នុងនោះមាន ៥៥ នាក់បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចាក់ចេញពីមន្ទីរពេទ្យ។ អ្នកជំងឺចំនួន ១៤៩ នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២។ ភាគច្រើនមានសុខភាពល្អធម្មតា។

យោងតាមព័ត៌មានរបស់ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា គិតមកដល់ត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ៣១ ខែមីនា វៀតណាមបានរកឃើញករណីឆ្លង COVID-19 មួយនាក់បន្ថែមទៀត ពោលគឺជាកុមារា អាយុ ១០ ឆ្នាំ (សញ្ជាតិវៀតណាម អាស័យដ្ឋាននៅទីក្រុងហូជីមិញ)។ កុមារារូបនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកភ្លាម ក្រោយពីចូលប្រទេសវៀតណាមកាលពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ ហើយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ COVID-19 Can Gio ។

គិតត្រឹមព្រឹកថ្ងៃទី ៣១ ខែមីនា វៀតណាមបានរកឃើញ  ករណីឆ្លង COVID-19 ចំនួន ២០៤ នាក់ដែលក្នុងនោះមាន ៥៥ នាក់បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចាក់ចេញពីមន្ទីរពេទ្យ។ អ្នកជំងឺចំនួន ១៤៩ នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២។ ភាគច្រើនមានសុខភាពល្អធម្មតា។

តាមគម្រោង នាថ្ងៃទី ៣១ ខែមិនា អ្នកជំងឺ ពីរនាក់នឹងត្រូវបានប្រកាសជាសះស្បើយ ហើយត្រូវបានតាមដានសុខភាពជាបន្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ