ជំងឺរាតត្បាត Covid-19 ៖ ករណីស្លាប់សរុបទូទាំងពិភពលោកបានកើនឡើង លើសពី ៤៥០.០០០ នាក់

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.org គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ១៨ខែមិថុនា (តាមម៉ោងនៅវៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន ៨.៣៩៣.០៩៦ ករណី និងករណីស្លាប់ដោយជំងឺ Covid-19 ចំនួន ៤៥០.៤៥២ ករណី។ នាបច្ចុប្បន្នករណីបានព្យាលជាសះស្បើយសរុបមានចំនួន ៤,៤ លាននាក់។
ជំងឺរាតត្បាត Covid-19 ៖ ករណីស្លាប់សរុបទូទាំងពិភពលោកបានកើនឡើង លើសពី ៤៥០.០០០ នាក់ - ảnh 1 បុគ្គលិកពេទ្យបញ្ជូនអ្នកជំងឺ COVID-19 ទៅមន្ទីរពេទ្យនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនាថ្ងៃទី ៦ ខែមេសាឆ្នាំ ២០២០ ។ (រូបថត៖ AFP / TTXVN)

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក អាមេរិកមានករណីឆ្លងជំងឺជាង ២៦.០០០ ករណីបន្ថែមទៀត និងមានអ្នកស្លាប់ចំនួន ៨០៩ នាក់។ ករណីមានលទ្ធផលវិជ្ជមាននឹងវីរុស SARS-CoV-2 មានចំនួន២.២៣៤.៤៧១ ករណីនិងអ្នកស្លាប់ដោយជំងឺ COVID-19 មានចំនួន ១១៩.៩៤១ នាក់។

នៅទ្វីបអាស៊ីដែលជាតំបន់ ផ្ទុះជំងឺរាត ត្បាតសកលកាលពីចុងឆ្នាំ២០១៩ គឺកំពុងតែប្រឈមមុខនឹងហានិភ័យនៃ រលកផ្ទុះជំងឺឆ្លងលើកទី ២ នៅពេលដែលករណីឆ្លងថ្មីត្រូវបានរកឃើញនៅក្នុងប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ