ជំងឺរាតត្បាត COVID-19៖ ខេត្ត ក្រុងនានារបស់វៀតណាមអនុវត្តន៍យ៉ាងម៉ឺងមាត់ក្នុងការដាក់ឲ្យនៅដាច់ដោយឡែក
(VOVWORLD) - នារសៀលថ្ងៃទី ២ ខែមិនា ខេត្ត Ninh Binh បានទទួលជនវៀតណាមចំនួន ៩៨ នាក់ មកពីកូរ៉េខាងត្បូង ហើយបានអនុវត្តន៍ការដាក់ឲ្យនៅដាច់ដោយឡែក នៅទីក្រុង Ninh Binh។
បញ្ជាការដ្ឋានយោធាខេត្ត Ninh Binh បានណែនាំឲ្យ កងវរៈសេនាធំ លេខ ៨៥៥ បានរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ច ក្នុងការចាត់ចែងទាំងមនុស្ស ទាំង ឧបករណ៍វេជ្ជសាស្ត្រ ក៏ដូចជាត្រៀមជាស្រេចលក្ខណៈល្អបំផុតខាងសម្ភារៈដើម្បីទទួលស្វាគមន៍ក្រុមជនវៀតណាមទាំងនេះ។ ក្រុមមនុស្សទាំង ៩៨ នាក់ពោលខាងលើត្រូវបានបញ្ជូនទៅកាន់តំបន់ដាក់ឲ្យនៅដាច់ដោយឡែក គឺសុទ្ធតែបានធ្វើដំណើរវិលត្រឡប់មកវៀតណាមវិញតាម ជើងអាកាស នៅព្រលានយន្តហោះ Van Don ខេត្ត Quang Ninh។ មនុស្សទាំងនេះ គឺសុទ្ធតែជានិស្សិត ពលកររបស់ខេត្ត Ninh Binh និងខេត្តជិតខាង ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េខាងត្បូង។
ពលរដ្ឋវៀតណាមដែលត្រឡប់មកពីប្រទេសកូរ៉េខាងត្រូង (រូបថត៖ កាសែត Dantri) |
លោកវរសេនីយ៍ឯក Phan Van Chuong អនុប្រធានស្នងការភស្តុភារ នៃ យោធភូមិភាគទី ៩ បានឲ្យដឹងថា៖ នាថ្ងៃទី ២ ខែមិនា ព្រលានយន្តហោះ Can Tho បានទទួល ជើងហោះហើរចំនួន ៣ ជើង មកពីកូរ៉េខាងត្បូង។ អ្នកដំណើរទាំងអស់នៅលើជើងហោះហើរទាំងនេះ នឹងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅសាលាយោធាខេត្ត Soc Trang។
នាថ្ងៃទី ២ ខែមិនា គណកម្មការទទួលបន្ទុកប្រយុទ្ធប្រឆាំងជំងឺ COVID-19 ខេត្ត Vinh Long បានរៀបចំកិច្ចប្រជុំស្ដីពីការអនុវត្តកាទទួល និងការ ដាក់ឲ្យនៅដាច់ដោយឡែក តាមការកំណត់ចំពោះមនុស្ស ដែលបានវិលត្រឡប់មកពីកូរ៉េខាងត្បូង។ យោងតាម ប្រធានមន្ទីរសុខាភិបាលខេត្ត Vinh Long លោក Van Cong Minh បានឲ្យដឹងថា ខេត្តទើបតែទទួលជនវៀតណាមចំនួន ២៤១ នាក់ ដែល បានវិលត្រឡប់មកពីកូរ៉េខាងត្បូង។ នាបច្ចុប្បន្ននេះ មនុស្សទាំងនេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ហើយក្នុងនោះមានមនុស្សចំនួន ២៤ នាក់ បានវិលមកពីទីក្រុង ដែលកំពុងផ្ទុះជំងឺរាតត្បាតរបស់កូរ៉េខាងត្បូង ហើយត្រូវបានផ្នែកសុខាភិបាលរៀបចំការដាក់ឲ្យនៅដាច់ដោយឡែកពិសេសដើម្បីបន្តតាមដានស្ថានភាពសុខភាពផងដែរ៕