ជំងឺរាតត្បាត Covid-19: ធានានូវលក្ខខណ្ឌសម្រាប់តំបន់ដាក់ដាច់ដោយឡែក

(VOVWORLD) -  ដើម្បីបង្កើនការការពារនៃការឆ្លងរាលដាលរបស់ Covid-19 (ឈ្មោះថ្មីរបស់ជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវដែលបណ្តាលមកពីវីរុសកូរ៉ូណាប្រភេទថ្មី)នោះ  តំបន់នានាទូទាំងប្រទេសវៀតណាមបានអនុវត្តវិធានការជាច្រើន ជាពិសេសគឺ ធានាឱ្យមានសកម្មភាពដាក់អោយនៅដាច់ដោយឡែកប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក៏ដូចជាដាក់ចេញវិធានការទប់ទល់ក្នុងស្ថានភាពអាសន្ន។

នៅខេត្ត Binh Dinh តាមការគ្រោងទុក នឹងមានមនុស្សប្រហែល ១.២៦០ នាក់ដែលវិលត្រឡប់មកពីប្រ ទេសចិន នឹងត្រូវបានបញ្ជូនដល់អាកាសយានដ្ឋាន Phu Cat ឬ កំពង់ផែសមុទ្រ Quy Nhon, Binh Dinh ដើម្បីដាក់នៅដាច់ដោយឡែកមួយរយៈសិន។ ម្យ៉ាងវិញទៀត បញ្ជាការដ្ឋានកងការពារព្រំដែនខេត្ត Binh Dinh ក៏បានជំរុញការផ្សព្វផ្សាយនិងការអប់រំដល់កម្មាភិបាល ប្រជាជន កងទ័ពនៅតាមតំបន់ព្រំដែន រួមទាំងភ្ញៀវទេសចរ អោយលើកកម្ពស់ការយល់ដឹង អំពីស្ថានភាពនៃជំងឺរាតត្បាត Covid -19  ដើម្បីចាត់វិធានការការពារខ្លួន។

ជំងឺរាតត្បាត Covid-19: ធានានូវលក្ខខណ្ឌសម្រាប់តំបន់ដាក់ដាច់ដោយឡែក - ảnh 1 រូបថតៈ TTXVN

យោងតាមប្រភពព័ត៌មានពីគណៈ កម្មាធិការដឹកនាំការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃ Covid-19 ខេត្ត Ha Giang អោយដឹងថា  នាពេលខាងមុខ ពលករជិត ១.៤០០ នាក់នៅខេត្ត Ha Giang នឹងវិល ត្រឡប់មកស្រុកវិញ។ មនុស្សទាំងអស់នេះ នឹងត្រូវដាក់ដាច់ដោយ ឡែកនិងទទួលការតាមដានក្នុងរយៈពេល ១៤ ថ្ងៃ។ រួមជាមួយគ្នានោះ ឧបករណ៍វេជ្ជសាស្រ្តជាមូលដ្ឋានក៏ត្រូវបានផ្នែកសុខាភិបាលខេត្ត Ha Giang ត្រៀមជាស្រេចផងដែរ ដើម្បីឆ្លើយតបជាបន្ទាន់ចំពោះការការពារនិងទប់ទល់ជាមួយជំងឺរាតត្បាតគួរអោយបារម្ភនេះ។

ព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១១ ខែកុម្ភ នៅឯកិច្ចប្រជុំដើម្បីរាយការណ៍អំពីស្ថានភាពជំងឺរាត ត្បាតនិងអនុវត្តវិធានការមួយចំនួនសម្រាប់ការពារនិងទប់ទល់ជាមួយ Covid-19 លោក Nguyen Van Tho ប្រធានគណៈកម្មាធិការប្រជាជនខេត្ត  Ba Ria-Vung Tau បានសង្កត់ធ្ងន់ថា ចំពោះមុខស្ថានភាពមិនប្រក្រតីនៃជំងឺរាតត្បាតនេះ អាជ្ញាធរខេត្តត្រូវដាក់ការការពារនៃការរីលរាលដាលជាមុនសិន។ ជាពិសេស ត្រូវត្រួតពិនិត្យយ៉ាងតឹងរឹងនូវករណីមនុស្សដែលវិលត្រឡប់មកពីតំបន់ផ្ទុកជំងឺរាតត្បាតនិងករណីពីតំបន់រាតត្បាតចូលមកខេត្តវិញ។

នាថ្ងៃទី ១១ ខែកុម្ភៈ អនុប្រធានមន្ទីរសុខាភិបាលនៃខេត្ត Tuyen Quang បានអោយដឹងថា៖ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ Covid-19 ខេត្ត Tuyen Quang បានណែនាំអោយស្រុកនិងទីក្រុងនានា បង្កើនការឃ្លាំមើលនិងតាមដានជាប់ចំនួនប្រជាជនដែលវិលត្រឡប់មកពីចិនក៏ដូចជាចំនួនជនជាតិចិនដែលធ្វើការនៅក្នុងតំបន់ផ្ទាល់។ ទន្ទឹមនឹងនោះ ខេត្តក៏បានណែនាំដល់គ្រប់លំដាប់ថ្នាក់និងគ្រប់ផ្នែកដើម្បីផ្សព្វផ្សាយអោយលើកកម្ពស់ការយល់ដឹងក៏ដូចជាចាត់វិធានការបង្ការជំងឺ។ ម្យ៉ាងវិញទៀត រៀបចំឧបករណ៍និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តឱ្យបានពេញលេញ ដើម្បីត្រៀមទប់ទល់ពេលមានការរីករាលដាលកើតឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ