ជំងឺរាតត្បត Covid-19៖ វៀតណាមមាន ៦៥ ថ្ងៃជាប់ៗគ្នាដែលមិនរកឃើញ ករណីឆ្លងជំងឺណាមួយនៅក្នុងសហគមន៍
(VOVWORLD) - គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ១៦ ខែឧសភា ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ២០ខែមិថុនា វៀតណាម បានមានរយៈពេល ៦៥ ថ្ងៃជាប់គ្នាដោយមិនបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ណាមួយ ក្នុងសហគមន៍ឡើយ។
យោងតាមព័ត៌មានពីគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 កាលពីព្រឹកថ្ងៃទី ២០ ខែមិថុនាបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ១៦ ខែឧសភា ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ២០ខែមិថុនា វៀតណាម បានមានរយៈពេល ៦៥ ថ្ងៃជាប់គ្នាដោយមិនបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ណាមួយ ក្នុងសហគមន៍ឡើយ។
មានករណីឆ្លងជំងឺសរុបចំនួន ២០៩ ករណីដែលចូលមកប្រទេសវៀតណាមត្រូវបានធ្វើចត្តាឡីស័កភ្លាមៗដោយមិនមានលទ្ធភាពឆ្លងរាលដាលដល់សហគមន៍បានឡើយ។ រហូតមកទល់ពេលនេះ មានករណី ៣២៦/៣៤៩ ករណី (ស្មើនឹង ៩៣,៤%) ដែលធ្លាប់កត់ត្រាមានលទ្ធផលតេស្តវិជ្ជមានចំពោះវីរុស SARS-CoV-2 នៅប្រទេសវៀតណាម ក៏ត្រូវបានប្រកាសថាបានជាសះស្បើយ ហើយគ្មានអ្នកជំងឺណាមួយស្លាប់ដោយជម្ងឺ Covid-19 នោះឡើយ៕