ជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) មានភាពប្រែប្រួល

(VOVWORLD) - នាថ្ងៃទី ២៦ ខែកុម្ភៈ អង្គការសុខភាពពិភពលោក (WHO) បានជូនដំណឹងថា នាបច្ចុប្បន្ន មានអ្នកឆ្លងថ្មីនៃវីរុស SARS-CoV-2 នៅតាមបណ្តាប្រទេសលើពិភពលោក គឺច្រើនជាងនៅចិនដីគោក ដែលគូសសញ្ញានូវការផ្លាស់ប្តូរនៃជំងឺរាតត្បាត COVID-19 ។
ជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) មានភាពប្រែប្រួល - ảnh 1 រូបថតឧទាហរណ៍ (រូបថត៖ TTXVN)

គិតត្រឹមដល់ថ្ងៃទី ២៦ ខែកុម្ភៈ (តាមម៉ោងវៀតណាម) មានអ្នកឆ្លង COVID-19 ចំនួន ៨១.២៧៩ នាក់ នៅលើទូទាំងពិភពលោក និងមានអ្នកស្លាប់ចំនួន ២.៧៧០ នាក់។ ជំងឺរាតត្បាតនេះបានរីករាលដាលដល់ប្រទេសនិងតំបន់ដែនដីទាំង ៤២ នៅលើពិភពលោក។

មជ្ឈមណ្ឌលគ្រប់គ្រងនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់កូរ៉េខាងត្បូង (KCDC) បានឲ្យដឹងថាអ្នកឆ្លងវីរុស SARS-CoV-2 នៅប្រទេសនេះបានកើនឡើងដល់ ១.២៦១ នាក់។ រហូតមកដល់ពេលនេះកូរ៉េខាងត្បូងមានអ្នកស្លាប់ចំនួន ១២ នាក់។ រីឯនៅប្រទេសជប៉ុនវិញ រហូតមកដល់ពេលនេះ មានអ្នកស្លាប់ចំនួន ៣ នាក់ដោយសារការឆ្លងវីរុស SARS-CoV-2 ដោយមិនរាប់បញ្ចូលពីការស្លាប់ចំនួន ៤ នាក់ ដែលជាអ្នកដំណើរនៅលើនាវាទេសចរណ៍ Diamond Princess។ អ្នកឆ្លងវីរុស SARS-CoV-2 នៅប្រទេសជប៉ុនមានចំនួន ១៧២ នាក់។

ទន្ទឹមនឹងនេះដែរ នាថ្ងៃទី ២៦ ខែកុម្ភៈ ប្រទេសអ៊ីរ៉ង់បានជូនដំណឹងថាអ្នកឆ្លងជំងឺរាតត្បាតសរុបនៅប្រទេសនេះមានចំនួន ១៣៩ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៩នាក់។ រីឯប្រទេសអ៊ីតាលី អ្នកឆ្លងជម្ងឺនេះមានចំនួន ៣៤៧ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១២ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ