ជើងហោះហើរដើមដំបូងដឹកពលរដ្ឋវៀតណាមចំនួន ២៨៧ នាក់ពី​អ៊ុយក្រែន​ឆ្លងកាត់រូម៉ានី ហើយវិលត្រឡប់មកវៀតណាមវិញប្រកបដោយសុវត្ថិភាព

(VOVWORLD) - អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានអញ្ជើញទៅទទួលស្វាគមន៍ និងសួរសុខទុក្ខបងប្អូនជនរួមជាតិនៅពេលចុះពីយន្តហោះ។
ជើងហោះហើរដើមដំបូងដឹកពលរដ្ឋវៀតណាមចំនួន ២៨៧ នាក់ពី​អ៊ុយក្រែន​ឆ្លងកាត់រូម៉ានី ហើយវិលត្រឡប់មកវៀតណាមវិញប្រកបដោយសុវត្ថិភាព - ảnh 1អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu អញ្ជើញទៅទទួលស្វាគមន៍ និងសួរសុខទុក្ខបងប្អូនជនរួមជាតិ (រូបថត៖ baoquocte.vn)

នារសៀលថ្ងៃទី ៨ មិនា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានចេញដំណើរពីទីក្រុង Bucharest ប្រទេសរូម៉ានី ដឹកពលរដ្ឋវៀតណាមចំនួន ២៨៧ នាក់ ដែលបានជម្លៀសខ្លួននៅប្រទេសរូម៉ានីបានចុះចតប្រកបដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយហើយ។ នេះគឺជាជើងហោះហើរដើមដំបូង ដឹកប្រជាអាណិកជនវៀតណាមចេញពីតំបន់ប្រយុទ្ធគ្នានៅអ៊ុយក្រែន ក្នុងនោះរដ្ឋបានទទួលរ៉ាប់រងការចំណាយទាំងអស់។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានអញ្ជើញទៅទទួលស្វាគមន៍ និងសួរសុខទុក្ខបងប្អូនជនរួមជាតិនៅពេលចុះពីយន្តហោះ។

វៀតណាមបានរៀបចំជើងហោះហើរចំនួនពីរជើង ពីប្រទេសរូម៉ានីនៅថ្ងៃទី ៧ ខែមីនាឆ្នាំ ២០២២ និងពីប្រទេសប៉ូឡូញនៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២២ ខាងមុខ ក្រសួងការបរទេសកំពុងសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីរៀបចំជើងហោះហើរបន្តបន្ទាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ