ជញ្ជូនពលរដ្ឋវៀតណាមពីរុស្ស៊ីវិលត្រឡប់មកវៀតណាមវិញ

(VOVWORLD) - ក្រោយពេលចុះចតប្រកបដោយសុវត្ថិភាពនៅព្រលានយន្តហោះអន្តរជាតិ Can Tho មកពលរដ្ឋទាំងនេះនឹងត្រូវបានពិនិត្យសុខាភិបាល ហើយធ្វើចត្តាឡីស័កតាមការកំណត់។
ជញ្ជូនពលរដ្ឋវៀតណាមពីរុស្ស៊ីវិលត្រឡប់មកវៀតណាមវិញ - ảnh 1 ជញ្ជូនពលរដ្ឋវៀតណាមពីរុស្ស៊ីវិលត្រឡប់មកវៀតណាមវិញ (រូបថត៖ TTXVN)

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០ ស្ថាប័នមានសម្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយស្ថាប័នមាន សមត្ថកិច្ចរុស្ស៊ី ដើម្បីជញ្ជូនពលរដ្ឋវៀតណាមប្រមាណ ៣០០ នាក់ នៅសហព័ន្ធរុស្ស៊ីឲ្យវិលត្រឡប់មកស្រុកកំណើតវិញ ដោយសារជំងឺរាតត្បាត COVID – 19។

ក្រោយពេលចុះចតប្រកបដោយសុវត្ថិភាពនៅព្រលានយន្តហោះអន្តរជាតិ Can Tho មកពលរដ្ឋទាំងនេះនឹងត្រូវបានពិនិត្យសុខាភិបាល ហើយធ្វើចត្តាឡីស័កតាមការកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ