ជិតពាក់កណ្តាលចំនួនប្រជាជនពិភពលោកនៅតែរស់នៅក្នុងប្រាក់ចំណូលទាបជាង ៥,៥ ដុល្លារអាមេរិកក្នុងមួយថ្ងៃ

(VOVWORLD) -    ជិតពាក់កណ្តាលចំនួនប្រជាជនពិភពលោកនៅតែរស់នៅក្នុងប្រាក់ចំណូលមិនដល់ ៥,៥ ដុល្លារអាមេរិកក្នុងមួយថ្ងៃ ក្នុងនោះមានចំនួនជនក្រីក្រកាន់តែកើន ឡើងនៅបណ្តាខឿនសេដ្ឋកិច្ចធំដោយមិនអើពើរដល់វឌ្ឍនភាពនៃការខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រទូរភិក្ស។ 
ជិតពាក់កណ្តាលចំនួនប្រជាជនពិភពលោកនៅតែរស់នៅក្នុងប្រាក់ចំណូលទាបជាង ៥,៥ ដុល្លារអាមេរិកក្នុងមួយថ្ងៃ - ảnh 1 ជិតពាក់កណ្តាលចំនួនប្រជាជនពិភពលោកនៅតែរស់នៅក្នុងប្រាក់ចំណូលទាបជាង ៥,៥ ដុល្លារអាមេរិកក្នុងមួយថ្ងៃ

ធនាគារពិភពលោក (WB) បានចេញ ប្រកាសអាសន្នខាងលើនេះក្នុងសេចក្តីប្រកាសមួយក្នុងឱកាសទិវាលុបបំបាត់ ភាពអត់ឃ្លាននិងភាពក្រីក្រអន្តរជាតិ (ថ្ងៃទី១៧ខែតុលា)។ យោងតាមលក្ខណៈ វិនិច្ឆ័យ បើកទូលាយស្តីពីភាពអត់ឃ្លាននិងក្រីក្រ ធនាគារ WB បានទទួលស្គាល់ ថា ចំនួន ជនក្រីក្រនៅលើពិភពលោក នៅតែស្ថិតនៅកំរិតខ្ពស់ ក្នុងកំឡុង ពេល នោះ ផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចនៅតែបែងចែកមិនស្មើគ្នា នៅបណ្តា តំបន់ ក៏ដូចជាមនៅតាមបណ្តាប្រទេសនៅលើពីភពលោកផងដែរ។

ទោះបីជាសម្រេចបានវឌ្ឍនភាពក្នុងការប្តេជ្ញាចិត្តលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រក៏ដោយ ក៏ប៉ុន្តែរបាយការន៍បានអះអាងថា និន្នាការនាពេលបច្ចុប្បន្ន បានសរឲ្យឃើញថា មិនអាចសម្រេចបាននូវគោលដៅរបស់ WB ស្តីពីការកាត់ បន្ថយភាពអត់ឃ្លាននិងភាពក្រីក្រទូរភិក្សធ្លាក់ចុះត្រឹមតែ ៣%នៃចំនួនប្រជាជន ពិភពលោកនាឆ្នាំ២០៣០ នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ