ជិតមានជើងហោះហើរចំនួន ៤ ថែមទៀតប្រចាំសប្តាហ៍ពីទីក្រុងប៉ារីសដល់ទីក្រុង Da Nang នាពេលឆាប់ៗនេះ

(VOVWORLD) -     មន្ទីរទេសចរណ៍ទីក្រុង Da Nang សហការជាមួយស្ថានទូតវៀតណាមប្រចាំនៅបារាំង បានរៀបចំឡើងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ទីក្រុង Da Nang នៅឯទីស្នាក់ការនៃស្ថានទូតនាថ្ងៃទី៣ខែធ្នូកន្លងទៅ។ ចូលរួមកម្មវិធីនេះ ភ្ញៀវទទួលបាននូវការណែនាំអំពីទីក្រុង Da Nang និងទីកន្លែងទេសចរណ៍គួរឲ្យទាក់ទាញបំផុតនៅវៀតណាម ផងដែរ។
ជិតមានជើងហោះហើរចំនួន ៤ ថែមទៀតប្រចាំសប្តាហ៍ពីទីក្រុងប៉ារីសដល់ទីក្រុង Da Nang នាពេលឆាប់ៗនេះ - ảnh 1 ស្ពានមាសនៅទីក្រុង Da Nang 

លើសពីនេះទៅទៀត មន្ទីរទេសចរណ៍ទីក្រុង Da Nang ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ជាមួយដៃគូបារាំងមួយចំនួន ព្រមទាំងប្រកាសបើកជើង ហោះហើរចំនួន ៤ ជាប្រចាំសប្តាហ៍បន្ថែមទៀតពីទីក្រុងប៉ារីសដល់ទីក្រុង Da Nang របស់ក្រុមអាកាសចរណ៍ Qatar Airways។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Dang Viet Dung បានឲ្យដឹងថា៖

        «យើងខ្ញុំបានរៀបចំកម្មវិធីពន្លឿនពាណិជ្ជកម្មទេសចរណ៍នៅទីនេះក្នុងគោលបំណងនាំមកនូវផលិតផលទេសចរណ៍ថ្មីរបស់ទីក្រុង Da Nang ជូនដល់ដៃគូបារាំងតាមរយៈការបើកសម្ពោធជើងហោះហើរអន្តរជាតិដោយផ្ទាល់ពីក្រុង Da Nang ដល់ ទីក្រុងប៉ារីសរបស់ក្រុមអាកាសចរណ៍ Qatar Airways នៅថ្ងៃទី១៩ ខែធ្នូខាងមុខ។ តាមរយៈកិច្ចសហប្រតិបត្តិការខាងទេសចរណ៍រវាងបារាំងនិងទីក្រុងDa Nang នោះ យើងខ្ញុំសង្ឃឹមថានឹងបន្តអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតដូចជា     បច្ចេកវិទ្យាព័ត៌មានឬពាណិជ្ជកម្ម ដើម្បីតភ្ជាប់កិច្ចសហការរវាងទីក្រុង Da Nang និងបណ្តាខេត្ត ក្រុងរបស់បារាំងឲ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ