ជនចំណាកស្រុក Honduras បន្តលំហូរទៅកាន់ម៉ិកស៊ិកដើម្បីសម្រុកចូល ​សហ រដ្ឋអាមេរិក

(VOVWORLD) - នាថ្ងៃទី ២១ ខែតុលា ជនចំណាកស្រុក Honduras ប្រមាណ ៤.០០០ពាន់នាក់ បានឆ្លងកាត់ព្រំដែន Guatemala លំហូរចូលទៅកាន់ទីក្រុង  Tapachula (រដ្ឋ Chiapas) ភាគខាងត្បូងម៉ិកស៊ិក ដើម្បីបន្តធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក។
ជនចំណាកស្រុក Honduras បន្តលំហូរទៅកាន់ម៉ិកស៊ិកដើម្បីសម្រុកចូល ​សហ រដ្ឋអាមេរិក - ảnh 1 ជនចំណាកស្រុក Honduras បន្តឆ្ពោះទៅកាន់ម៉ិកស៊ិក

ស្ថាប័នមានសមត្ថកិច្ច អង្គការកាកបាទក្រហម និងអង្គការសិទ្ធិមនុស្សម៉ិចស៊ីកូ បានធ្វើដំណើរជាមួយជនចំណាកស្រុកទាំងនេះដើម្បីធានានូវសណ្តាប់ធ្នាប់សុវត្ថិភាពនិងប្រយោជន៍របស់ជនចំណាកស្រុក។ ជនចំណាកស្រុកបានប្រឈមមុខ ចំពោះការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក  លោក Donald Trump ចំពោះការបិទច្រកទ្វារព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិកហើយក៏បានចេញសេចក្តី ព្រមានរដ្ឋាភិបាលម៉ិកស៊ិកអំពីហានិភ័យនៃការបណ្តេញចេញប្រសិនបើគ្មានហេតុ ផលត្រឹមត្រូវសម្រាប់ការសុំសិទ្ធិសុំជ្រកកោននៅប្រទេសនេះ។

គួរបញ្ជាក់ថា ប្រទេស Guatemala Honduras និងម៉ិកស៊ិកកំពុងស្ថិតនៅក្រោម សម្ពាធពី ប្រធានាធិបតីអាមេរិក Donald Trump ចំពោះការគំរាមកាត់បន្ថយ ជំនួយឧបត្ថម្ភក្នុងតំបន់បិទច្រកទ្វារព្រំដែនរវាងអាមេរិកនិងម៉ិកស៊ីកូនិងដាក់ពង្រាយកងទ័ពទៅដល់ព្រំដែនប្រសិនបើម៉ិកស៊ិកមិនអាចបញ្ឈប់ការលំហូរចូលនៃជនចំណាកស្រុកបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ