ជំនាញការអន្តរជាតិ៖ វៀតណាមមានជំហរល្អក្នុងការនាំអាស៊ានឆ្ពោះទៅមុខ
(VOVWORLD) - គេហទំព័រ Eurasia Review នាថ្ងៃទី ៦ ខែកុម្ភៈ បានចុះផ្សាយអត្ថបទសរសេររបស់បណ្ឌិត Frederick Kliem នៃសាលាអន្ដរជាតិ S.Rajaratnam នៃសកលវិទ្យា ល័យបច្ចេកវិទ្យា Nanyan (NTU - សឹង្ហបូរី) ដោយបានវាយតម្លៃថា វៀតណាមបានលេចចេញជាប្រទេសមួយដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបំផុត និងជាតារាភ្លឺនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
លោកបណ្ឌិត Frederick Kliem |
យោងតាមអត្ថបទនេះ នៅឆ្នាំ ២០២០ នេះ វៀតណាមទទួលបន្ទុកកាលវិភាគការ ទូតយ៉ាងក្រាស់ក្រែលនៅ ពេលដំណាលគ្នា កាន់ដំណែងជាប្រធានអាស៊ាន ផងនិងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផង។ ប្រការនេះ ដាក់ចេញនូវបញ្ហាប្រឈមមិនតិចសម្រាប់វៀតណាម ប៉ុន្តែក៏ជាឱកាសដ៏កម្រដែរ ដើម្បីទីក្រុងហាណូយអាចអនុវត្តគោលនយោបាយការបរទេសមួយដែលមានការសម្របសម្រួលល្អនិងប្រកបដោយប្រសិទ្ធភាពបំផុត។ ហេតុដូច្នេះ វៀតណាមគប្បីឆ្លៀតយកប្រយោជន៍ពីរបៀបវារៈរបស់អាស៊ាននៅដំណាក់កាលសកលនៅអង្គការសហប្រជាជាតិ។
លោកបណ្ឌិត Frederick Kliem បានអះអាងថា ជាមួយនឹងតួនាទីកាន់តែសកម្មរបស់ វៀតណាមលើឆាកនយោបាយពិភពលោកនិងនៅក្នុងអាស៊ានផ្ទាល់ ពិតណាស់ថា វៀត ណាមនឹងមានជំហរយ៉ាងល្អដើម្បីនាំអាស៊ានឆ្ពោះទៅមុខជាពុំខាន៕