ជំនាញការអូស្ត្រាលី៖ ប្រទេសនានាត្រូវប្រឆាំងជំទាស់នឹងសកម្មភាពរំលោភបំពានលើ UNCLOS ឆ្នាំ ១៩៨២

(VOVWORLD) -ប្រទេសទាំងអស់ត្រូវតែគោរពតាម UNCLOS ហើយប្រឆាំងជំទាស់នឹងសកម្មភាពដែលរំលោភបំពាន់លើអនុសញ្ញានេះ។
ជំនាញការអូស្ត្រាលី៖ ប្រទេសនានាត្រូវប្រឆាំងជំទាស់នឹងសកម្មភាពរំលោភបំពានលើ UNCLOS ឆ្នាំ ១៩៨២ - ảnh 1សកម្មភាពនៅនៅផ្ទះរន្ទា DK1 (រូបថត៖ TTXVN)

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ គឺមានសារៈសំខាន់ជាពិសេសសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលស្ថិតនៅតាម ឆ្នេរសមុទ្រ ព្រោះថា UNCLOS ផ្តល់ក្របខ័ណ្ឌច្បាប់ឱ្យប្រទេសទាំងនេះនូវសិទ្ធិធ្វើអាជីវកម្មជលផល និងធនធានថាមពល ក៏ដូចជា សិទ្ធិជាច្រើនទៀត។ ហេតុដូច្នេះហើយ ប្រទេសទាំងអស់ត្រូវតែគោរពតាម UNCLOS ហើយប្រឆាំងជំទាស់នឹងសកម្មភាពដែលរំលោភបំពាន់លើអនុសញ្ញានេះ។ នេះគឺជាការអះអាងរបស់លោកបណ្ឌិត BecStrating សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិនៅមហាវិទ្យាល័យនយោបាយនិងទស្សនវិជ្ជា - សាកលវិទ្យាល័យឡាត្រាត (អូស្ត្រាលី) ស្ដីពីការដែលនាពេលថ្មីៗនេះ ចិនបានបញ្ជូននាវាស្ទង់ប្រេង Haiyang-8 ចូលមកបំបន់ថ្មប៉ប្រះទឹក Tu Chinh ដែលស្ថិតក្នុងតំបន់សេចក្ដីផ្ដាច់មុខ (EEZ) របស់វៀតណាម បានបង្កើនភាពតានតឹងនៅសមុទ្រខាងកើត។

យោងតាមលោកបណ្ឌិត Bec Strating សាស្ត្រាចារ្យ ថា សមុទ្រខាងកើតគឺជា ជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់ប្រទេសជាច្រើន។ ហេតុដូច្នេះហើយ ក្នុងគ្រប់ករណី បណ្ដាប្រទេសទាំងអស់ត្រូវការពារ និងគាំទ្ររាល់បទបញ្ញត្តិ ពាណិជ្ជកម្មសេរី និងនាវាចរ។ ទន្ទឹមនិងនេះ លោក សាស្ត្រាចារ្យ Bec Strating ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលវៀតណាមបានអនុវត្តក្នុងរយៈពេលកន្លងទៅ ដើម្បីការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ